ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំវក – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៨

​ឆ្នាំវក កើត​ក្នុង​ឆ្នាំ​៖ ២០១៦, ២០០៤, ១៩៩២, ១៩៨០, ១៩៦៨, ១៩៥៦, ១៩៤៤

​អាជីព​និង​ការងារ​៖

​អាជីព​ការងារ​របស់​អ្នក​កើត​ឆ្នាំវក នៅក្នុង​ឆ្នាំ​២០១៨ គឺ “​ល្អ​” ។ ចំពោះ​លោកអ្នក​ដែល​ធ្វើការ​នៅតាម​ស្ថាប័ន​នានា គឺមាន​ឱកាស​ឡើង​តំណែង ប៉ុន្តែ​ហាក់​រវល់​បន្តិច​។ ដោយឡែក​ចំពោះ លោកអ្នក​ដែល​ចង់​ប្រក​បរបរ រកស៊ី​វិញ គឺអាច​ចាប់ផ្តើម ក្នុងឆ្នាំនេះ​បាន​។​

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​ទ្រព្យសម្បត្តិ​លុយកាក់ របស់លោក​អ្នក​កើត​ឆ្នាំវក គឺ​ពុំសូវល្អ​នោះទេ​។ នៅក្នុង​ឆ្នាំច លោកអ្នក​អាច​ប្រឈមមុខ នឹង​ការ​ទទួលរង​ការខាតបង់​តិច រឺ​ដោយ​ប្រការ​ណាមួយ ក៏ដូចជា​ការធ្វេសប្រហែស​របស់ខ្លួន​។ ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន ក្នុងការ​ចំណាយ​បន្តិច​។​

​សុខភាព​៖

​នៅក្នុង​ឆ្នាំ​២០១៨ ដែល​ត្រូវ​នឹង​ឆ្នាំច សុខភាព​របស់​អ្នក​កើត​ឆ្នាំវក ត្រូវបាន​គេ​ទស្សន៍ទាយ​ដឹងថា លោកអ្នក​អាច​នឹង​ងាយស្រួល កើតមាន​ជម្ងឺ​ផ្សេងៗ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះទេ ដូចជា​គ្រុនក្តៅ ផ្តាស​សាយ​បន្តិចបន្តួច​ជាដើម​។​

​ស្នេហា​៖ ​

ចំពោះ​ទំនាក់ទំនង​ស្នេហា របស់​អ្នក​ដែល​កើត​ឆ្នាំវក គឺ​មិនល្អ​ទេ​។ នៅ​ឆ្នាំច គឺ​លោកអ្នក​អាច​នឹងមាន​ជម្លោះ តូច​ឬ​ធំ​កើតឡើង ហើយ​អាច​ឈានទៅរក ផ្លូវបំបែក​ទៀតផង​។ អាស្រ័យ​ហេតុនេះហើយ ចូរ​លោកអ្នក​គួរតែ យកចិត្ត​ទុក​លើ​ភាគី ឲ្យ​បាន​ច្រើន កុំ​ដោយសារតែ​វក់វី​នឹង​ការងារ ប្រ​ងើយ​កន្តើយ​នឹង​មនុស្ស​ជាទី​ស្រឡាញ់​៕