ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំរកា – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៨

ឆ្នាំរកា កើត​ក្នុង​ឆ្នាំ​៖ ២០០៥, ១៩៩៣, ១៩៨១, ១៩៦៩, ១៩៥៧, ១៩៤៥

​អាជីព​និង​ការងារ​៖

​នៅ​ឆ្នាំ​២០១៨​នេះ អាជីព​និង​ការងារ​របស់លោក​អ្នក ដែល​កើត​ក្នុង​ឆ្នាំរកា គឺ​ពុំសូវល្អ​ទេ​។ បើ​និយាយ​ចំពោះ​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន ឱកាស​ឡើង​ប្រាក់ខែ និង​ឡើង​តំណែង គឺ​ពុំ​សូវ​មាន​នោះទេ​។ ដូចនេះហើយ ចូរ​គប្បី​ខំប្រឹងប្រែង​បន្ថែម​។ ចំណែក​អ្នករកស៊ី​វិញ គឺអាច​ជួបនឹង​ការរាំងស្ទះ​ជាច្រើន​។​

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​ចំពោះ​ទ្រព្យសម្បត្តិ​លុយកាក់ របស់លោក​អ្នក​ដែល​កើត​ក្នុង​ឆ្នាំរកា គឺ​ពុំ​សូវ​កាក់កប​នោះទេ​។ ដូច្នេះ លោកអ្នក​ត្រូវ​ប្រយ័ត្នប្រយែង ក្នុងការ​ចំណាយ​ទៅលើ​អ្វីមួយ ជៀសវាង​ការខាតបង់​ធ្ងន់ធ្ងរ​។​

​សុខភាព​៖

​សុខភាព​របស់​អ្នក​កើត​ឆ្នាំរកា គឺ​មិនល្អ​នោះទេ​។​សុខភាព​របស់លោក​អ្នក ងាយ​នឹង​កើតមាន​បញ្ហា​។ លោកអ្នក​ត្រូវ​បន្ថែម​ការប្រុងប្រយ័ត្ន នូវ​រាល់​ការហូបចុក ឩ​ស្សា​ហ៍​ហាត់ប្រាណ បើ​មាន​ពេល គួរតែ​ទៅ​ត្រួត​ពិនិត្យមើល​សុខភាព​។​

​ស្នេហា​៖

​ស្នេហា​របស់​អ្នក​កើត​ឆ្នាំរកា នៅក្នុង​ឆ្នាំ​២០១៨ ក៏​មិនសូវ​ល្អ​ដែរ​។ ទំនាក់​ទំ​នាង​រវាង​លោកអ្នក​កើត​ឆ្នាំរកា ជាមួយនឹង​ភាគី គឺអាច​នឹងមាន​ភាព​សោះកក្រោះ មិនសូវ​បារម្ភ​ពីគ្នា​នោះទេ ហើយក៏​អាច​កើតមាន​ជម្លោះ​ផងដែរ​។​ដូចនេះ បើ​មាន​ជម្លោះ គួរតែ​យោគយល់​គ្នា​ទៅ​៕