ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំច – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៨

​ឆ្នាំច កើត​ក្នុង​ឆ្នាំ​៖ ២០០៦, ១៩៩៤, ១៩៨២, ១៩៧០, ១៩៥៨, ១៩៤៦

​អាជីព​និង​ការងារ​៖

​អាជីព​ការងារ​របស់លោក​អ្នក កើត​ឆ្នាំ ច នៅក្នុង​ឆ្នាំ​២០១៨ គឺអាច​និយាយបានថា ពុំសូវល្អ​នោះទេ​។ លោកអ្នក​អាច​នឹង​ជួប​បញ្ហា​ផ្សេងៗ ហើយ​ក្នុងឆ្នាំនេះ លោកអ្នក​គឺ​ត្រូវខិតខំ​ប្រឹងប្រែង​បន្តិច បើ​ពុំ​ដូច្នោះ​ទេ អាជីព​និង​ការងារ​របស់លោក​អ្នក គឺ​មិនអាច​ឈានទៅរក​ភាពជោគជ័យ​បានឡើយ​។​

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​ចំពោះ​ទ្រព្យសម្បត្តិ​លុយកាក់ របស់​អ្នក​កើត​ឆ្នាំច​វិញ គឺ​និយាយបានថា ល្អ ពុំ​សូវ​ទទួលរង​ការខាតបង់​ធំដុំ​នោះទេ​។ ប៉ុន្តែ ទោះបីជា​កាក់កប​យ៉ាងណាក៏ដោយ លោកអ្នក​ក៏​មិនត្រូវ​ធ្វេសប្រហែស​ដែរ គឺ​ត្រូវ​គិតគូរ​ឲ្យ​ល្អិតល្អន់ មុននឹង​ចំណាយ​ទៅលើ​អ្វីមួយ​។ ចំពោះ​អ្នក​ដែល​ញៀន​ល្បែង ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​ត្រូវតែ​បន្ធូរដៃ​ទៅ ចៀសវាង​អស់ទ្រព្យ​ពី​ខ្លួន​។​

​សុខភាព​៖

​សុខភាព​របស់​អ្នក​កើត​ឆ្នាំ ច ហាក់​មិនសូវ​ល្អ​នោះទេ​។ សុខភាព របស់លោក​អ្នក ងាយស្រួល​កើតមាន​បញ្ហា ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន ហើយ​ប្រសិនជា​ប្រទះឃើញ មាន​បញ្ហា​នោះ លោកអ្នក​ត្រូវ​ទៅរក​គ្រូពេទ្យ ដើម្បី​ពិភាក្សា​ស្ថានភាព​ជម្ងឺ​ភ្លាមៗ​។​

​ស្នេហា​៖

​ចំពោះ​រឿង​ស្នេហា របស់​អ្នក​កើត​ឆ្នាំ ច គឺ​ពុំសូវល្អ​នោះទេ បានន័យថា អាចមាន​ជម្លោះ​ទាស់ទែង​គ្នាច្រើន​។ ចំពោះ​អ្នក​ដែល​អត់​គូ​វិញ គឺអាច​នឹង​ពិបាក​ជួប​មនុស្ស ដែល​ត្រូវចិត្ត​ត្រូវ​ថ្លើម​គ្នា​៕