ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំកុរ – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៨

ឆ្នាំកុរ កើត​ក្នុង​ឆ្នាំ​៖ ២០០៧, ១៩៩៥, ១៩៨៣, ១៩៧១, ១៩៥៩, ១៩៤៧

​អាជីព​និង​ការងារ​៖

​អាជីព​ការងារ​របស់​អ្នក​កើត​ឆ្នាំកុរ នៅក្នុង​ឆ្នាំ​២០១៨ គឺ​ពុំសូវល្អ​ទេ​។ លោកអ្នក គឺអាច​ជួបប្រទះ​នឹង​ឩ​ប​សគ្គ​ជាច្រើន ហើយ​ឱកាស​របស់​លោកអ្នក គឺអាច​នឹង​ងាយ​របូត​បាត់បង់ ទៅវិញ រឺ​ត្រូវគេ​ដណ្តើមយក ប្រសិនបើ​លោកអ្នក ខ្វល់ខ្វាយ​នឹង​បញ្ហា​ច្រើន​ជ្រុល​។ ម្ល៉ោះហើយ លោកអ្នក​គួរតែ​ចេះ​ក្ដោប​ក្តាប់ ឱកាស​របស់ខ្លួន​ឲ្យ​បានល្អ ចៀសវាង​បាត់បង់​ដោយ​ទទេរៗ នេះ​ចំពោះ​អ្នកធ្វើការ នៅតាម​ស្ថាប័ន​ផ្សេងៗ​។​

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​ចំពោះ​ទ្រព្យសម្បត្តិ​លុយកាក់​របស់​អ្នក​កើត​ឆ្នាំកុរ គឺ​ល្អ​ដែរ​។​ភាគរយ​នៃ​ការប្រឈមមុខ​នឹង​ការខាតបង់​គឺមាន​តិច​។​ទោះជា​យ៉ាងណាក្តី លោកអ្នក​កើត​ឆ្នាំកុរ ក៏ត្រូវ​គិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដែរ ក្នុងការ​ចំណាយ​ទៅ​អ្វីមួយ​។​

​សុខភាព​៖

​ចំពោះ​សុខភាព​របស់​អ្នក​កើត​ឆ្នាំកុរ នៅ​ឆ្នាំ​២០១៨​ខាងមុខ គឹ​ល្អប្រសើរ គ្មាន​ជម្ងឺ​ធំដុំ​មក​បៀតបៀន​នោះទេ​។​

​ស្នេហា​៖

​ស្នេហា​របស់​អ្នក​កើត​ឆ្នាំកុរ​នៅ​ឆ្នាំ​២០១៨ ក៏​ល្អ​ដែរ​។​ចំពោះ​អ្នក​ដែល​រៀបការ​ហើយ គឺអាច​មានសង្ឃឹម​មាន​បុត្រ​ធីតា​។​ដោយឡែក​ចំពោះ​អ្នក​អត់​គូរ​វិញ ក៏​អាច​នឹងមាន​គូរ​នឹង​គេ​ដែរ តែ​ត្រូវ​ម៉ត់ចត់​បន្តិច មុននឹង​សម្រេច​ថា​យក​គេ​ធ្វើជា​គូរ ចៀសវាង​កើតមាន​បញ្ហា ស្តាយក្រោយ​ក៏​ហួសពេល​ដែរ​៕