ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ ព្រែក ​លើក​សរសើរ​តារា​ជើងចាស់ ទេព រិ​ន​ដា​រ៉ូ មិន​ដាច់​ពី​មាត់

ភ្នំពេញ ​៖ ​តារា​កំប្លែង​នាយ ព្រែក បច្ចុប្បន្ន​ត្រូវ​បាន​មហាជន​មើល​ឃើញថា ​អាជីព​សិល្បៈ​របស់​តារា​ប្រុស​រូប​នេះ​ទាំង​ការ​លេង​កំប្លែង ​និង​សម្តែង ហាក់​កំពុងមាន​ភាព​មមាញឹក​ខ្លាំង​ស្រប​ពេល​ដែល​ប្រជាប្រិយភាព​និង​ការគាំទ្រ​ក៏​កាន់​តែ​មាន​សន្ទុះ​មិន​ចាញ់​តារា​ប្រុស​-​ស្រី​ល្បីៗ​ឯទៀត​ផង​នោះ​។

​ជាមួយ​គ្នា​ដែល​ទីផ្សារ​សិល្បៈ​កាន់តែ​មាន​ភាព​មមាញឹក​នេះដែរ​នាយ ព្រែក ក៏ត្រូវ​បាន​បណ្តា​ផលិតករ​ជាច្រើន​សម្លឹង​ឃើញ​ពី​សមត្ថភាព​និង​ផ្តល់ឱកាស​ឲ្យ​បង្ហាញ​វត្តមាន​សម្តែង​ស្ទើរ​គ្រប់​ខ្សែភាពយន្ត​ភាគ​និង​ខ្នាត​ធំ​ខុសប្លែក​ពី​តារា​រួម​ជំនាន់​ឯទៀត​ស្ទើរតែ​រក​ការធ្វើ​មិនបាន​ឡើយ​។​ នេះ​អាច​ចាត់ទុកថា​ជា​ជោគជ័យ​របស់​នាយ ព្រែក ក្នុង​អាជីព​សិល្បៈ​។ យ៉ាងណាមិញ​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​នាយ ព្រែក បែរជា​ទម្លាយ​លើ​សរសើរ​ពី​ចរិត​ពិត​របស់​តារា​សម្តែង​ប្រុស​រៀមច្បង​មួយ​រូប​គឺ​លោក ទេព រិ​ន​ដា​រ៉ូ បង្ក​ការចាប់អារម្មណ៍​ពី​មហាជន​។

នាយ ព្រែក បាន​លើកឡើងថា​លោកពូ ទេព រិ​ន​ដា​រ៉ូ ជា​រៀមច្បង​សិល្បៈ​ម្នាក់​ដែល​គួរ​ឲ្យ​គោរព​ស្រលាញ់​និង​មានការ​កោតសរសើរ​ពី​សិល្បៈ​ទូទៅ​ ពេល​បាន​ថតកុន​ជាមួយ​គាត់​ខ្ញុំ​រឹត​តែ​យល់ថា​គាត់​លើសពី​អ្វីដែល​គេ​និយាយ​ដូចជា ​៖ គោរព​ម៉ោង​ពេល ឲ្យ​តម្លៃ​ការងារ រួសរាយ​រាក់ទាក់ មិន​រអ៊ូរទាំ​នឹង​ការងារ មិនចេះ​ប្រកែក​ប្រកាន់​ច្រើន​។

ប្រភព​ដដែល​នេះ​បាន​បន្ថែមទៀតថា លោកពូ ទេព រិ​ន​ដា​រ៉ូ តែងតែ​ផ្តល់​ដំបូន្មាន និង​បទពិសោធន៍​របស់គាត់​ដល់​ខ្ញុំ​។ ខ្ញុំ​ថត​ជាមួយ​គាត់​តាំងពី​ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ គាត់​នៅតែ​ដដែល​មិន​ប្រែប្រួល​និយាយ​រួម​គាត់​ជា Idol ខ្ញុំ​ទាំង​អត្តចរិត និង​ការងារ Respect And Love​។

​ជាការ​កត់សម្គាល់​នេះ​ពុំមែន​ជា​លើក​ទី​១​ទេ​ចំពោះ​តារា​សម្តែង​ប្រុស​ជើងចាស់​លោក ទេព រិ​ន​ដា​រ៉ូ ដែល​ទទួលបាន​ការលើក​សរសើរ​ពី​សំណាក់​នាយ ព្រែក។​ កន្លងមក​តារា​ប្រុស​រូបនេះ​ក៏​តែង​ទទួលបាន​ការ​គាំទ្រ​និង​លើក​សរសើរ​ពី​មហាជន​យ៉ាង​ផង​ដែរ​ចំពោះ​អត្ត​ច​រិ​ត​មិន​ឆ្មើងឆ្មៃ​ពេល​ជួប​មហាជន​ផ្ត​ងៗ​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684