ព័ត៍មានទាន់​ហេតុការណ៏
Search

ដេ​ន​នី ខ្វាន់ ព្រមាន​ក្រុមហ៊ុន​សេវា​អ៊ីនធឺណិត​មួយ

​ភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​រូប​ស្រស់​និយម​ការ​ស្លៀកពាក់​សិច​ស៊ី​កញ្ញា ដេ​ន​នី ខ្វាន់ មុននេះ​ហាក់ ក្តៅចិត្ត​ខ្លាំង​រហូត​បាន​ប្រកាស​ព្រមាន​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​បើសិន​នៅតែ​បន្ត​ភាព​យឺតយ៉ាវ​ក្នុងការ​ដោះស្រាយ​ប្រព័ន្ធ Wi-Fi ជូន​ខ្លួន​ទៀត​នោះ​ គឺ​នាង​មិន​លើកលែង​ទៀតឡើយ​។

តារា​ស្រី​រូប​ស្រស់​ចូលចិត្ត​ការងារ​មនុស្ស​ធម៌​កញ្ញា ដេ​ន​នី ខ្វាន់ បាន​បញ្ជាក់ថា Wi-Fi ខ្ញុំ​បង់លុយ​ពេញ​ថ្លៃ​ តែ​សេវា​វិញ​គឺ​អាចម៍​សុទ្ធ​និយាយ​ពិត​បើ​អា​ខាង​ក្រុមហ៊ុន​នឹង​ មិន​មក​មើល​ទេ ចាំមើល​ខ្ញុំ​ផុស​អោយ​ខ្មាស​គេ​ម្តង យី​…​។​យកលុយ​ខ្ញុំ​មិនមែន​យក​ក្រដាស​ទេ​សូម​ម្ចាស់ Wi-fi ដែល​យក​លុយ​ខ្ញុំ​យក​ខួរ​គិត​ផង​ ប្រយ័ត្ន​ខ្ញុំ​ប្រកាស​អោយ​ល្បី​ទៅ​ក្តៅក្រហាយ​ណាស់​ប្រើ​ប៉ះចំ​ក្រុមហ៊ុន​….​។

ដោយឡែក​តារា​សម្តែង​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​បញ្ចេញមតិ​ដែរ​ថា បង​ដូរ​ច្រើន​ក្រុមហ៊ុន​ហើយ ក្រុមហ៊ុន​ណា​ក៏​ដូច​ក្រុមហ៊ុន​ណា​ដែរ ល្អ​បានតែ​ដំបូង​ទេ ក្រោយមក​យ៉ាប់ ហើយ​តាំង​អោយ​ដូរ​នេះ​ដូរ​នោះ បន្ទាប់​មកអោយ​យើង​បង់លុយ​ម្តង​៦​ខែ ទើបបាន speed លឿន​ស្រួល​ប្រើ​។

តាមរយៈ​ការទម្លាយ​សារ​ក្តៅក្រហាយ​ចិត្ត​ពី​តារា​ស្រី​កញ្ញា ដេ​ន​នី ខ្វាន់ នេះដែរ​ភ្លាមៗ​នោះ​ក៏មាន​ការសួរនាំ​និង​បាន​ណែនាំ​នាង​ឲ្យ​ប្តូរ​ទៅប្រើ​ប្រាស់​សេវាកម្ម​ប្រព័ន្ធ​អ៊ីនធឺណិត​ផ្សេងៗ​គ្នា​ផងដែរ​។​ខណៈ​ឈ្មោះ​របស់​ក្រុមហ៊ុន​ពុំទាន់​ត្រូវបាន​តារា​ស្រី​កញ្ញា ដន​នី ខ្វាន់ បញ្ចេញ​ប្រាប់​នៅឡើយ​ទេ​ដោយ​នាង​បញ្ជាក់​ដោយ​ខ្លី​ថា​ទុកពេល​ឲ្យ​បន្តិចទៀត​សិន​បើសិន​មិន​ព្រម​ដោះស្រាយ ​នឹង​ទម្លាយ​ជា​សាធារណៈ​ហើយ​៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684