ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ឹម ជីវ៉ា ទម្លាយ​ហេតុផល​៩​ចំណុច​ដែល​ត្រូវ​បោះបង់ចោល

​ភ្នំពេញ ​៖ ​លោក អ៊ឹម ជីវ៉ា ត្រូវបាន​មហាជន​ស្គាល់​ថា​ លោក​ជា​តារា​សម្តែង​ប្រុស​ដែលមានប្រជាប្រិយភាព ​និង​ ទទួលបាន​ការគាំទ្រ​ច្រើន​។​ មិនតែប៉ុណ្ណោះ​លោក​ក៏​ត្រូវបានទស្សនិកជន​លើកសរសើរ​ពី​អត្ត​ច​រិ​តមិន​ឆ្មើងឆ្មៃ​ និង ​ជាពិសេស​លោក អ៊ឹម ជីវ៉ា ក៏​ជា​តារាសម្តែង​ដែល​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ផងដែរ​។

​ទន្ទឹមគ្នា​នៃ​អាជីព​សិល្បៈ​កំពុង​តែមាន​ភាព​មមាញឹក​នេះដែរ​ លោក អ៊ឹម ជីវ៉ា ថ្មីៗ​នេះ​បាន​ទម្លាយអំពីហេតុផល​៩​ចំណុច​ ដែល​តម្រូវ​ឲ្យ​មនុស្ស​គ្រប់រូប​ត្រូវតែ​បោះបង់ ​និង​ មិនគួរ​រាប់អាន​ប្រភេទមនុស្ស​ដែល​មិនគួរ​ទុកចិត្ត​ ឬ​ មាន​ភាពស្មោះត្រង់​ជាមួយគ្នា​។ ​តាមរយៈ​ការ​បំផុស​នេះដែរ ក៏មាន​ការគាំទ្រ​ពី​មហាជន​ចំពោះ​ហេតុផល​ទាំង​៩​ចំណុច​នេះ​ផងដែរ​។

​លោក អ៊ឹម ជីវ៉ា បានលើកឡើង​បែបនេះ​ថា របស់​៩​យ៉ាង​ដែល​អ្នក​ត្រូវ​បោះចោល​ហើយ​កុំ​ស្តាយ៖១.មិត្ត​ទុរយស, ​២.មនុស្ស​សម្តី​ផ្អែម​តែ​ពិសពុល​, ​៣.ផ្តល់​ក្តី​ស្រលាញ់​ឱ្យ​មនុស្ស​ខុស, ​៤.ធ្វើ​ការងារជាមួយ​មេ​ត្រចៀកស, ៥.ស្នេហា​ស្រពិចស្រពិល​, ៦.ការងារ​សន្យា​ខ្យល់,៧.កុំ​ដើរ​ជាមួយ​អ្នកដែល​គេ​មិន​ផ្តល់​តម្លៃ​,​ ៨.​កុំ​ខំប្រឹង​ធ្វើការ​ងារ​ដែល​មេ​មើលមិនឃើញ ​និង​ ទី​៩.កុំ​ទុកចិត្ត​គេ​ពេក។

​សូមបញ្ជាក់ថា​ តារា​សម្តែង​រូប​សង្ហា​លោក អ៊ឹម ជីវ៉ា ​មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​តាមរយៈ​វិស័យសិល្បៈ​ប៉ុណ្ណោះ​ទេ ​លោក​ថែមទាំង​ទទួលបាន​ការ​លើ​កសរសើ​រ​ពី​ចំណុចល្អៗ​ជាច្រើន តាមរយៈ​ការជួយ​ដល់​អ្នកសិល្បៈ​មាន​ជំងឺ បាត់បង់​សមត្ថភាព ប្រជាពលរដ្ឋ​មានការ​ខ្វះខាត និង​ជនពិការ​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684