ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​បញ្ជូន​ខ្លួន​បុរស​២​នាក់ ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​ ពាក់ព័ន្ធ​ករណី​ លក់​ដី​ខ្យល់

ភ្នំពេញ ​៖ ក្រោយពី​បាន​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨​នេះ​ សមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ​​ ​បាន​បញ្ជូន​បុរស​២​នាក់ ទៅ​តុលាការ ​ពាក់ព័ន្ធ​ករណី ​ឆបោក​ប្រាក់​លក់​ដី​ខ្យល់។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ ការ​ចាប់​ខ្លួន​បុរស​ទាំង ២​នាក់​ខាងលើនេះ ​ធ្វើឡើង​តាម​ដីកា បង្គាប់​ឱ្យ​នាំ​ខ្លួន លេខ ១០០៦ “​ឃ​១” ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧ និង ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ ១០០៧ “​ឃ​១” ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧ របស់​លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ការឃាត់ខ្លួន​បុរស​២​នាក់​ខាងលើ​សមត្ថកិច្ច​បញ្ជាក់​ថា​ នៅ​ថ្ងៃទី​១១ ​ខែមករា ​ឆ្នាំ​២០១៨​វេលា​ល្ងាច​នៅផ្ទះ​លេខ ១៤៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សមត្ថកិច្ច​បង្ហើប​ឱ្យដឹងទៀតថា ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​
-​ទី​១​ឈ្មោះ ស៊ុន សៀន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ ១៤៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​

-​និង​ទី​២​ឈ្មោះ ហេង សាន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ ១៤៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹង​បន្ថែមថា កាលពី​អំឡុង​ឆ្នាំ​២០១៣ បុរស​ទាំង​២​នាក់​ខាងលើ​បាន ឆបោក ប្រាក់​កក់​របស់​ដើម​បណ្តឹង​ចំនួន ៥០,០០០​ដុល្លារ យកទៅ​ទិញ​ដី​ចំនួន ៦០០០​ហិកតា នៅក្នុង​ខេត្តកំពត តែ​ទីបំផុត​ត្រូវ​ដើម​បណ្តឹង​ ​​ប្ដឹងទៅ​តុលាការ និង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ព្រោះតែ​គ្មាន​ដី​ឱ្យ​ម្ចាស់​លុយ​គេ​។​

សមត្ថកិច្ច​ប្រាប់ថា បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​កំពុង​ស្ថិតក្រោម​ការសាកសួរ របស់លោក វ៉ាន់ សែន​វិសុទ្ធ មុននឹង​សម្រេច​ថា ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114