ព័ត៍មានទាន់​ហេតុការណ៏
Search

Huawei ផ្ដល់​កាដូ ហុងស៊ុយ​សន្ធឹកសន្ធាប់ ដល់​អតិថិជន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន

ភ្នំពេញ ​៖ ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​លំដាប់​ពិភពលោក Huawei បាន​ត្រៀម​កាដូ​ហេង​ហេង យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​អតិថិជន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​។ ​ការផ្តល់ជូន​ពិសេស​នេះ ធ្វើឡើង​នៅតាម​បណ្តា​ហាង​លក់​ទូរ​ស័ព្ទ​នានា ដែលមាន​បុគ្គលិក​លក់ ឬ ស្លាក​សញ្ញា Huawei ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ឫ​កាដូ​អស់ពី​ស្តុក។​

លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ របស់​ស្មា​ត​ហ្វូ​ន Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប ចំពោះ​ការគាំទ្រ​ពី​សំណាក់​អតិថិជន​នាពេល​កន្លងមក ក្រុមហ៊ុន Huawei កំពុង​ត្រៀម​កាដូ​ហេង​ហេង មាន​ហុងស៊ុយ ដល់​អតិថិជន​ដែល​ជាវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ណាមួយ​របស់ Huawei​។​

លោក អែម យុ​ទ្ធូ បន្ថែមថា ​៖ “​កុងស៊ី​ហ្វា​ឆាយ​! ហេង​ចូល​ហេង​! សួស្តី​ឆ្នាំ​ថ្មី​! សូម​ជូនពរ​ឲ្យ​អតិថិជន Huawei ទាំងអស់​រក​ទទួលទាន​មានបាន ជោគជ័យ​គ្រប់​ភារកិច្ច​សម្រាប់​ឆ្នាំ​ថ្មី​!”​។ រាល់​អតិថិជន​ដែល ជាវ Huawei Mate10 Pro (860$) នឹង​ទទួលបាន ជញ្ជីង​ថ្លឹង​ទម្ងន់​ដ៏​ស្រស់ស្អាត និង​ថែម ដង​ថតរូប​, កាស​ធំ​ពាក់​ក្បាល​សម្រាប់​ស្តាប់​តន្ត្រី​, ក្រវិល​ទម្រ​ទូរ​សព្ទ​, អាវយឺត ហើយ រាល់​ការ​ជាវ Huawei nova 2i (329$) ថែម ស្រោម​ថេ​ប្លេ​ត Original, អាវយឺត​, កាស​ប្លូ​ធូ ។​

គួរបញ្ជាក់​ផងដែរ​ថា ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​ក្នុងប្រទេស​ច្រើនជាង 170 ប្រទេស ហើយ​កំពុង​និងត្រូវ​បាន ប្រើបាស់​ដោយ​មួយ​ភាគបី នៃ​ប្រជាជន​ទូទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លក់ ដាច់​ជាងគេ​បំផុត លំដាប់ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ ២០១៤​។ ការិយាល័យ R&D ត្រូវបាន​រៀបចំ​ឡើងលើ​ទឹកដី​សហរដ្ឋ​អា​មេ​រិក អាល្លឺម៉ង់ ស្វី​ដិ​ន រុស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Huawei ក្នុងចំណោម​ក្រុម ហ៊ុន​ទាំង​៣ ហើយ​ធ្វើ​ការផលិត និង​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន កំ​ព្យូ​ទ័​រ និង​tablets ឧបករណ៍ប្រើប្រាស់​ដែល​អាច​ពាក់ នឹង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ិន​ធើ​ណិ​ត (Cloud services) ជាដើម​៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114