ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​៩​នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ

សៀមរាប ៖ នៅ​វេលា​ម៉ោង​០១​និង​០០​នាទី​យប់​ថ្ងៃ ទី​១១ ខែ មករា​ឆ្នាំ​២០១៨ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ជ្រាវ ​និង​ សង្កាត់​ស្លក្រាម​រួម​នឹង​កម្លាំង​ប្រជា​ការពារ​ភូមិ​ បាន​ចុះ​បង្ក្រាប​ករណី​ចាត់ចែង ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិតនៅ​ក្រុម​ទី​០២ ភូមិ​ខ្នារ សង្កាត់​ជ្រាវ​និង ភូមិ​បន្ទាយ​ចាស់ សង្កាត់ ស្លក្រាម ក្រុង ក្រុង ខេត្ត​សៀមរាប។

ក្នុង​ការចុះ​ប្រតិ​ប​ត្តិ​ការ​បង្ក្រាប​ករណី​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀននេះ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់​រួម​នឹង​វត្ថុតាង​មួយ​ចំនួន​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សាកសួរ​។

ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១/​ឈ្មោះ ភិន សុជាតិ​ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៧​ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់ស្លក្រាម ក្រុង​/​ខេត្ត​សៀមរាប ​​​​ចាត់ចែង​និង ប្រើប្រាស់​​​​​​​​​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​​​​​ ទី​២/​ឈ្មោះ លឹម វេហា​ ភេទប្រុស ឆ្នាំ កំណើត ១៩៩៩​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ​​​​ចាត់ចែង និង​ប្រើប្រាស់​​​​​​​​​​​​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​​​​​​ទី​៣/:​ឈ្មោះ ស៊ា សាក់​ភេទ ប្រុស ឆ្នាំ កំណើត ១៩៩៨​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ​​​​ចាត់ចែង​និង​ប្រើប្រាស់​​​​​​​​​​​​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​​​​​​ទី​៤/:​ឈ្មោះ ព្រហ្ម គឹម​ឡេង ​ភេទប្រុស ឆ្នាំកំណើត១៩៩៥​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​ខេត្តសៀមរាប ​​​​ចាត់ចែង​និង​ប្រើប្រាស់​​​​​​​​​​​​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​​​​​​​​​​ ទី​៥/: ឈ្មោះ ឌី សុវណ្ណ​ឈុ​យ​ភេទ ប្រុស ឆ្នាំ កំណើត​២០០០​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​ខេត្ត​សៀមរាប ​​​​ចាត់ចែង​និង​ប្រើប្រាស់​​​​​​​​​​​​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​​​​​ ទី​៦/:​ឈ្មោះ ម៉ោ​ល សារ៉ាន់​ហៅ​ចាស់​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៨​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ពួក ឃុំ​ខ្នាត ស្រុក​ពួក ខេត្ត​សៀម រាប ​​​​ចាត់ចែង​និង ប្រើ ប្រាស់​​​​​​​​​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​​​​​ ទី​៧/:​ឈ្មោះ ប៉ែត ប៊ុណ្ណា​ភេទ ប្រុស ឆ្នាំ កំណើត ១៩៩១​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ថ្កូ​ល ឃុំត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ​​​​ចាត់ចែង និង​ប្រើប្រាស់​​​​​​​​​​​​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​​​​​​ទី​៨/:​ឈ្មោះ អាំ ចំ​រ៉ុង​ ភេទប្រុស ឆ្នាំកំណើត ១៩៨០​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុកកំចាយមារ ខេត្ត​ព្រៃ វែង ​​​​ចាត់ចែង​និង​ប្រើប្រាស់​​​​​​​​​​​​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​​​​​​ទី​៩/:​ឈ្មោះ ជៃ សា​វ័ន​ភេទ ប្រុស ឆ្នាំ កំណើត ១៩៩៧​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ក្រូច ឃុំ​មានជ័យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ​​​​ចាត់ចែង​និង​ប្រើប្រាស់​​​​​​​​​​​​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​​​​​​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ដកហូត ទូរស័ព្ទដៃ​ចំនួន​០៦​គ្រឿង និង​ម៉ូតូ​ចំនួន​០១​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃទី​១២​ខែមករា​ឆ្នាំ ២០១៨​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684