ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ សម្រេចប​ញ្ជូ​ល​សមាជិក​ថ្មី​ចំនួន​៦​រូប​ជំនួស​កន្លែង​ដែល​ទំនេរ

ភ្នំពេញ​ ៖ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើ​ទី​៤៤ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ១០​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ដែល​ត្រូវ​ទី​១១​ ខែមករា ឆ្នាំ២០១៨​នេះ បានសម្រេច​ទទួលស្គាល់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ចំនួន​៦​រូប ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ថ្មី​ទាំង​៦​រូបនោះ រួមមាន ១ លោកណាត តា​ណា​វុ​ឌ ជា​សមាជិក ២-​លោក​ម៉ក់ ថា​យ ជា​សមាជិក​ក្រុមប្រឹក្សា ៣-​លោក​ឈី ហុង ជា សមាជិក​ក្រុមប្រឹក្សា ៤-​លោកស្រី ជា សុគន្ធ សមាជិក​ក្រុមប្រឹក្សា ៥-​លោកស្រី កែវ រ័ត្ន​តារា សមាជិក​ក្រុមប្រឹក្សា ៦-​លោកជំទាវ ចាន់ លី​ឡា សមាជិក​ក្រុមប្រឹក្សា​។

កិច្ចប្រជុំ​ក្រុមប្រឹក្សា​អាណត្តិ​ទី​៤៤ បាន​ប្រារព្ធ​ធ្វើ​ក្រោម​អធិបតីភាព លោក​ម៉ប់ សារិន ក្រុមប្រឹក្សា​រាជធានី និង​លោក កើត ឆែ អភិបាលរង​នៃ​គណៈ​បាល​រាជធានី ដោយ​ការចូលរួម​ពី លោក លោកស្រី ជា​អភិបាលរង សមាជិក សមាជិកា ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684