ព័ត៍មានទាន់​ហេតុការណ៏
Search

អុញ! ឆៃ លីដា​ឡែ​ន ប្រកាស​ស្រឡាញ់​ស្រី​ភេទ​ដូចគ្នា

​ភ្នំពេញ ​៖ តារា​សម្តែង​ចម្រៀង​យ៉េៗ​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​ចេញមុខ​ប្រកាស​ក្តែ​ងៗ​បង្កការចាប់អារម្មណ៍​ខ្លាំង​ដល់​ទស្សនិកជន​ ពិសេស​បុរសៗ ​ខណៈដែល​នាង​សរសេរ​បើកចំហ​ជាសាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា នាង​មិន​ស្រឡាញ់​មនុស្ស​ប្រុស​ទៀត​ទេ ពោល គឺ​ចាប់ពីពេលនេះ​ទៅ​នាង​ស្រលាញ់​តែ​មនុស្ស​ស្រី​ភេទ​ដូចគ្នា​ទើប​ស្រួល​ចិត្ត​។

តារា​ស្រី​ដែល​ធ្លាប់​ល្បីឈ្មោះ​គួរសម​នៅក្នុង​ចង្កោម​អ្នកសិល្បៈ​ អ្នកនាង ឆៃ លីដា​ឡែ​ន ថ្មីៗ​នេះ​បានសរសេរ​បង្ហោះ​មានភ្ជាប់​រូបថត​ ៣​ ទៅ ៤​ សន្លឹក​នៅលើ​ហ្វេ​ស​ប៊ុ​កថា ​ឈប់​ស្រលាញ់​មនុស្សប្រុស​ហើយ ​ស្រលាញ់​ស្រីៗ​វិញ មានតែ​មនុស្ស​ស្រី​ដូចគ្នា​ទេ​ដែល​យល់ចិត្ត។​ ស្វី​ត​ណាស់​ម៉ែហើយនិង​កូន តែ​ដូចជា​ស្វី​ត​ពេក​ហើយ​កូន​ Yem Srey Pich​ លក្ខ​ណៈដូច​មែន​ម៉ែ​ហើយ​កូន​។

​ជាមួយគ្នានេះដែរ​ ក៏មាន​អ្នកគាំទ្រ​ខ្លះទៀត​សួរនាំ​ថា តើ​វា​ជាការ​ពិត​ទេ​ដែល​ស្រលាញ់ស្រី​ដូចគ្នា​ ឬគ្រាន់តែ​និយាយ​លេង​ទេ?​ ជា​ចម្លើយ​ត្រូវបាន​សាមីខ្លួន​អ្នកនាង ឆៃ លីដា​ឡែ​ន ប្រាប់​ឲ្យ​ដឹងថា ចា៎ មិន​ខុស​ទេ​ព្រោះ​ប្រុសៗឥ​ឡូ​វ​ក៏​យក​គ្នាឯង​ដែរ សល់​ស្រី​ច្រើន​ទើប​ស្រីៗ​យកគ្នា​ដែល​ទៅ​។

​តាមរយៈ​​ពាក្យសម្តី​របស់​អ្នកនាង ឆៃ លីដា​ឡែ​ន ខាងលើនេះ បានធ្វើ​មហាជន​ជាច្រើន​បង្ហាញ​ការភ្ញាក់​ផ្ញើ​ល​ ខណៈ​មាន​សំណួរ​ខ្លះទៀត​បាន​ចោទ​សួរថា ចុះបើ​ស្រឡាញ់​ស្រី​គ្នាឯង​ចឹ​ង​តើ​ប្តី​យកទៅទុក​ឯណា​ទៅ ​ព្រោះ​បច្ចុប្បន្ន​នាង​មាន​ស្វាមី​រួចហើយនោះ?​ ជាមួយគ្នា​នោះ ឆៃ លីដា​ឡែ​ន បាន​ឆ្លើយថា ​ប្តី​ទុក​ឲ្យ​អ្នកផ្សេង​ម្តង​ព្រោះ​ធ្លាប់មាន​គេ​ឆក់​ម្តងៗ​រួចហើយ​។

​ជាការ​កត់សម្គាល់មួយរយៈ​ពេល​ចុង​ក្រោយនេះ​ តារាចម្រៀង​ស្រី​កញ្ញា ឆៃ លីដា​ឡែ​ន ហាក់​ទម្លាយពី​អារម្មណ៍​មិនសូវ​សប្បាយ​ចិត្តជា​បន្តបន្ទាប់​។​ ស្របពេល​ដែលមាន​ទស្សនិកជន​មួយចំនួនក៏បាន​ដាក់​ការសង្ស័យថា ចំណង​ស្នេហ៍​រវាង​នាង​ និង​ ស្វាមី​អាច​កំពុងតែ​ជួប​នូវ​បញ្ហារកាំរកូស ​ព្រោះ​មាន​ភាគី​ទី​៣​ចូល​ជ្រែក​ស្នេហ៍​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684