ព័ត៍មានទាន់​ហេតុការណ៏
Search

១២​គូ​បន្ត​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​លី​គ​យុវជន​ និង​ លី​គ​នារី នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​

​ពានរង្វាន់​បាល់ទាត់​កម្រិត​លី​គ​យុវជន​ក្រោម​អាយុ​១៤​ឆ្នាំ (U14) ពានរង្វាន់​យុវជន​ក្រោម​អាយុ​១៦ឆ្នាំ (U16) និង​ លី​គ​សម្រាប់​បាល់ទាត់​នារី ដែល​សម្ពោធ​ជា​ផ្លូវការ​កាលពីពេល​ល​ថ្មីៗ ក្រោម​ការរៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) នឹង​បន្ត​ការប្រកួត​ទៀត​នៅ​ព្រឹកថ្ងៃអាទិត្យ ទី​១៤ ខែមករា ឆ្នាំ​២០១៨នេះ​ ដោយមាន ​១២ ​គូ​ផ្សេងគ្នា​។​

​ចំពោះ​ពានរង្វាន់ U14 មានការ​ប្រកួត​ចំនួន​៤​គូ​នៅវេលា​ម៉ោង​ ៧ និង ៣០​ នាទី​ព្រឹក​ដូចគ្នា​ គឺ​ពូ​ល ​ក ក្រុម​ព្រៃវែង ប៉ះស្វាយរៀង លើ​ទីលាន​ខេត្តព្រៃវែង ហើយ​ក្រុម​ត្បូងឃ្មុំ ទទួល​ក្រុម​កំពង់ចាម លើទីលាន​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ ខណៈ​ពូ​ល​ ខ​ ក្រុម​កោះកុង ជួប​កំពត លើ​ទីលានកីឡដ្ឋាន​កោះកុង និង​ ក្រុម​ព្រះសីហនុ ប៉ះ​កែប លើ​ទីលាន​កីឡដ្ឋាន​ព្រះសីហនុ​។​

​ពានរង្វាន់ U14 ប្រើ​ប្រព័ន្ធ​ប្រកួត​បែប​ធ្វើ​ម្ចាស់ផ្ទះ​ទៅ​/​មក តាម​តំបន់ ​និង ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ តែ​កីឡាករដែល​អាច​ចុះឈ្មោះ​ចូលរួម​ក្នុង​ពានរង្វាន់​នេះ​បាន​ គឺ​ត្រូវតែ​កើត​ចន្លោះ​ឆ្នាំ​ ២០០៣ ដល់ ២០០៥​។ ប្រព័ន្ធ​ប្រកួត ​គឺធ្វើឡើង​បែប​ម្ចាស់ផ្ទះ​ទៅមកចំនួន​២​ជុំ​។ ក្រុម​ចូលរួម​ចែកជា​៤​ពូ​ល​ ដោយពូល​ ​ក​ ក្រុម​ខេត្តស្វាយរៀង​, ខេត្តព្រៃវែង​, ខេត្តកំពង់ចាម និង ​ខេត្ត​ត្បូងឃ្មុំ ហើយ​ពូ​ល​ ខ​ មានខេត្តកំពត​, ខេត្តកោះកុង​, ខេត្ត​ព្រះសីហនុ និង​ ខេត្ត​កែប ស្របពេល​ពូ​ល ​គ​ មាន​ខេត្តកណ្តាល​,​ខេត្តកំពង់ស្ពឺ​,​ខេត្តតាកែវ និង ​សាលា​បាល់ទាត់​រាជធានី​ភ្នំពេញ និង ​ពូ​ល ​ឃ​ មាន​ក្រុម​ព្រះខ័ន​រាជស្វាយរៀង​, ក្រុម​ក្រសួងការពារជាតិ​។​

​ចំណែក​ពានរង្វាន់ U16 វិញ​ធ្វើឡើង​នៅវេលា​ម៉ោង​ ៩ និង ៣០​ នាទី​ព្រឹក​ដំណាលគ្នា​​ មាន​៣​គូ​ដែរ ដោយ​ពូ​ល ​ក​ ក្រុម​ព្រៃវែង ប៉ះ​ស្វាយរៀង លើ​ទីលាន​ខេត្តព្រៃវែង ហើយ​ក្រុម​ត្បូងឃ្មុំ ទទួល​ក្រុមកំពង់ចាម លើ​ទីលាន​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ ខណៈ​ពូ​ល ​ខ​ ក្រុម​កោះកុង ជួបកំពត លើ​ទីលាន​កីឡដ្ឋាន​កោះកុង និង ​ក្រុម​ព្រះសីហនុ ប៉ះ​កែប លើ​ទីលាន​កីឡដ្ឋាន​ព្រះសីហនុ​។​

​ពាន U16 នេះ​បានកំណត់​យក​កីឡាករ​ដែល​កើត​ចន្លោះ​ឆ្នាំ ​២០០១ ដល់​ ២០០៣​។ ក្រុម​ដែលចូលរួមពាន​នេះ​ចែកជា​៤​ពូ​ល​ផ្សេងគ្នា​ ដោយ​ពូ​ល ​ក​ មាន​ខេត្តស្វាយរៀង​, ព្រៃវែង​, កំពង់ចាម និង ​ត្បូងឃ្មុំ ហើយ​ពូ​ល​ ​ខ​ មាន​ខេត្តកំពត​, ខេត្ត​កែប​, ខេត្ត​ព្រះសីហនុ និង ​ខេត្តកោះកុង​។ ចំណែក​ពូល​ ​គ​ មាន​ខេត្តកណ្ដាល​, ខេត្តកំពង់ស្ពឺ​, ខេត្តតាកែវ និង​ សាលា​បាល់ទាត់​ជាតិ​បាទី ហើយ​ពូ​ល​ ឃ មាន​ក្រុម​សាលា​បាល់ទាត់​រាជធានី​ភ្នំពេញ​,​ ក្រសួងការពារជាតិ​។​

​ដោយឡែក​បាល់ទាត់​នារី​វិញ មានការ​ប្រកួត​ចំនួន​៦​គូ​ ដោយ​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក​ដូចគ្នា​ទាំងអស់ គឺ​ពូ​ល ​ក​ ក្រុម​បន្ទាយមានជ័យ ជួប​ក្រុម​សៀមរាប លើ​ទីលាន​កីឡដ្ឋាន​ខេត្តបន្ទាយមានជ័យ ហើយក្រុម​ព្រះវិហារ ប៉ះ​ក្រុម​កំពង់ឆ្នាំង លើ​ទីលាន​កីឡដ្ឋាន​ខេត្តព្រះវិហារ និង ​ក្រុម​បាត់ដំបង ទទួល​ក្រុម​កំពង់ចាម លើ​ទីលាន​កីឡដ្ឋាន​ខេត្តបាត់ដំបង​។ ចំណែក​ពូ​ល ​ខ វិញ​ក្រុម​កណ្ដាល ប៉ះក្រុម​ក្រចេះ នៅ​កីឡដ្ឋាន​ខេត្តកណ្ដាល ហើយ​ក្រុម​តាកែវ ទទួល​ក្រុម​កំពង់ស្ពឺ លើ​ទីលានកីឡដ្ឋាន​ខេត្តតាកែវ និង ​ក្រុម​ស្វាយរៀង ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន​ស្វាយរៀង​។​

​ពានរង្វាន់​បាល់ទាត់​នារី​នេះ​មិន​កំណត់​អាយុ​កីឡាការិនី​ដែល​ចូលរួម​នោះទេ ដោយមាន​ក្រុម​ចំនួន១១​បានដាក់​ពាក្យ​ចូលរួម ​ក្នុងនោះ​ពូ​ល ​ក​ មាន​ខេត្តបាត់ដំបង​, ខេត្តសៀមរាប​, ខេត្តបន្ទាយមានជ័យ​, ខេត្តកំពង់ឆ្នាំង​, ខេត្តព្រះវិហារ និង ​ខេត្តកំពង់ចាម ហើយ​ពូ​ល​ ​ខ មានខេត្តស្វាយរៀង​, ក្រចេះ​, កណ្ដាល​, កំពង់ស្ពឺ​, តាកែវ និង ​ភ្នំពេញ​ក្រោ​ន​។​

​ពានរង្វាន់​ថ្មី​ទាំង​៣​កម្រិត​នេះ​រៀបចំ​ជា​ពីរ​លើក ដោយ​លើក​ទី​១ ​ផ្ដើម​ពីថ្ងៃ​ទី​១៨ ខែវិច្ឆិកា ដល់​ថ្ងៃទី៣១ ​ខែធ្នូ ឆ្នាំ​២០១៧ ខណៈ​លើក​ទី​២​ ធ្វើឡើង​ថ្ងៃទី​៨ ដល់ ​១៨​ ខែមករា ឆ្នាំ​២០១៨ ហើយ​ប្រព័ន្ធប្រកួត​បែប​ធ្វើ​ម្ចាស់ផ្ទះ​ទៅ​/​មក តាម​តំបន់​ និង ​វគ្គ​ផ្ដាច់ព្រ័ត្រ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684