ព័ត៍មានទាន់​ហេតុការណ៏
Search

ត្រួសៗ​ពី​ពានរង្វាន់ Tiger Street Football Festival ឆ្នាំ ​២០១៨ ដែល​ចាប់ផ្តើម​ពី​ចុង​ខែម​ករានេះតទៅ​

​ពានរង្វាន់​បាល់ទាត់​ដែលមាន​លក្ខណៈ​ស្រដៀង​បាល់ទាត់​ហ្វូ​ត​សាល ប៉ុន្ដែ​លេង​នៅក្នុង​ទ្រុង ដែលមាន​ឈ្មោះថា Tiger Street Football Festival 2018 នឹង​ចាប់ផ្តើម​ប្រកួត​ពី​ចុងខែ​មករានេះហើយ​ ដោយមាន​បែង​ចែកជា​មណ្ឌល​សំខាន់ៗ​ទូទាំងប្រទេស មុន​ចម្រាញ់​យក​ក្រុម​ល្អប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ ដែល​ធ្វើឡើង​នៅ​ខែមីនា ខាងមុខ​។

​តាម​ការបែងចែក​រប​ស់​គណៈកម្មការ​រៀបចំ​ការប្រកួត មណ្ឌល​ដែល​បាន​បែងចែក​រួមមាន​ មណ្ឌលខេត្ត​ព្រះសីហនុ ប្រកួត​ចាប់ពី​ថ្ងៃទី​ ២០-២១ ខែមករា ឆ្នាំ​២០១៨ , ​មណ្ឌល​ខេត្តកំពង់ស្ពឺ ប្រកួត​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨, មណ្ឌល​ខេត្តបាត់ដំបង ប្រកួត​ពីថ្ងៃ​ទី ​៣-៤ ខែកុម្ភៈ ឆ្នាំ​២០១៨, មណ្ឌល​ខេត្តសៀមរាប ប្រកួត​ពីថ្ងៃ​ទី​ ៩-១០-១១ ខែកុម្ភៈ ឆ្នាំ​២០១៨, មណ្ឌល​ក្រុង​ប៉ោយប៉ែត ប្រកួតថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨, មណ្ឌល​ខេត្តកំពង់ចាម ប្រកួត​ថ្ងៃទី​ ២៤-២៤ ខែកុម្ភៈ ឆ្នាំ​២០១៨, មណ្ឌល​ខេត្តកណ្ដាល ប្រកួត​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៨, មណ្ឌល​រាជធានី​ភ្នំពេញ ប្រកួត​ថ្ងៃទី​ ៧-៨-៩ ខែមីនា ឆ្នាំ​២០១៨ និង ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ទូទាំងប្រទេស ប្រកួត​ថ្ងៃទី​ ១០-១១ ខែមីនា ឆ្នាំ​២០១៨​។

​មណ្ឌល​ទាំងអស់នេះ​នឹង​ជ្រើស​រើសយក​ក្រុម​ចំនួន​៥០​ក្រុម ​ដើម្បី​ឡើង​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រទូទាំងប្រទេស​ដណ្តើម​ជើងឯក​ដែលមាន​ប្រាក់រង្វាន់​ធំ​។ ពានរង្វាន់ Tiger Street Football Festival 2018​ មាន​ប្រាក់រង្វាន់​ដូចជា ប្រាក់រង្វាន់​ជើងឯក​តាម​តំបន់ (​ខេត្តកណ្ដាល ក្រុងប៉ោយប៉ែត និង ​កំពង់ស្ពឺ​) ក្រុម​លេខ​១ ទទួលបាន ១០០០​ ដុល្លារ​អាមេរិក, ក្រុម​លេខ​២ ទទួលបាន​ ៧០០​ ដុល្លារ​អាមេរិក, ក្រុម​លេខ​៣ បាន​ ៣៥០​ ដុល្លារ​អាមេរិក​។ ប្រាក់រង្វាន់​ជើងឯក​តាមតំបន់ (​ខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និង ​ភ្នំពេញ​) ក្រុម​លេខ១ បាន​ ១៥០០ ដុល្លារ​អាមេរិក, ក្រុម​លេខ​២ ​បាន ១០០០​ ដុល្លារ​អាមេរិក, ក្រុម​លេខ​៣ បាន​ ៥០០​ ដុល្លារ​អាមេរិក​។ ចំណែក​ប្រាក់រង្វាន់​ជើងឯក​ទូទាំងប្រទេស ក្រុម​លេខ​១ បាន​ ១៥០០០ ​ដុល្លារ​អាមេរិក, ក្រុម​លេខ​២ បាន​ ៥០០០ ​ដុល្លារ​អាមេរិក, ​ក្រុម​លេខ​៣​ បាន ២៥០០ ​ដុល្លារ​អាមេរិក​។

​តំណាង​ក្រុម​នីមួយៗ​ត្រូវ​ទៅ​មើល​ទម្រង់​បែបបទ​ផ្តល់ព័ត៌មាន​យ៉ាងច្បាស់ ​ទាំង​លក្ខន្តិកៈ និង សេចក្តីណែនាំ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ចូលរួមបាន​យល់​យ៉ាងច្បាស់​។ ម្យ៉ាងទៀត ក្រុម​នីមួយៗអាចទាក់ទង​ទទួល​ពាក្យសុំ​ចូលរួម​ប្រកួត​ពី​អ្នករៀបចំ​តាម​មណ្ឌលដែល​លោកអ្នក​ចូលរួមប្រកួត​។ ដោយ​ត្រូវ​បំពេញបែបបទ​ឲ្យ​បាន​ពេញលេញ​តាម​តម្រូវការ​ឯកសារ​។ សមាជិកម្នាក់ៗ​ត្រូវតែ​ចុះកិច្ចសន្យា​ទទួលខុសត្រូវ​ហានិភ័យ​ដោយ​ខ្លួនឯង​។ ត្រូវ​ភ្ជាប់​មកជា​មួយ អត្តសញ្ញាណប័ណ្ណ​ប្រជាជន លិខិតឆ្លងដែន (​សម្រាប់តែ​កីឡាករ​បរទេស​) និង រូបថត​ចំនួន​១​សន្លឹក (​ថត​ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​)​។ ផុតកំណត់​នៃ​ការទទួល​ពាក្យ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ក្នុងការ​ប្រកួត​តាម​មណ្ឌល​នីមួយៗ សូម​ទាក់ទង​ទៅកាន់​គណៈកម្មការ​តាម​តំបន់​នីមួយៗ​ដូចជា មណ្ឌល​ខេត្តកណ្ដាល ទាក់ទង​លោក គង់ លី ១២ ៩៧១ ៨១១,មណ្ឌល​ក្រុងប៉ោយប៉ែត ទាក់ទង​លោក អឿន សំរឹទ្ធ​ ០៦៩ ២៥៧ ៩៩៧/០៨៧ ៧៥០ ៦២៣​, មណ្ឌលខេត្តកំពង់ស្ពឺ ទាក់ទងលោ​ក ម៉ម កុសល ០៩៨ ៨៧៧ ៤៩៦, មណ្ឌល​ខេត្ត​ព្រះសីហនុ ទាក់ទង​លោក ឈី ឈន ០១៥ ៣៥៧ ៥៩៦, មណ្ឌល​ខេត្តកំពង់ចាម ទាក់ទង​លោក ព្រលឹង សុ​គុណា ០៧០ ៣៩៣ ៩៦១, មណ្ឌល​ខេត្តបាត់ដំបង ទាក់ទង​លោក ព្រំ ចិត្ត​ ០១០ ៩២២ ០៩៣ និង​លោក ជឿន សូ​ភី ០១៦ ៤២៣ ២១៨, មណ្ឌល​ខេត្តសៀមរាប ទាក់ទង​លោក ជុំ ប៊ុន​តាវ ០៩៧ ៩៧៨ ១១៦៦/០១២ ៦២១ ៨១៨, មណ្ឌល​ភ្នំពេញ ទាក់ទង​លោក គល់ ភារ​ម្យ ០១២ ៤៥៥ ៨៤៨ ឬ​លោក ម៉ៃ មូលី​ន ០៩៧ ៦៦៣៧ ៨៨៧៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684