ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងត្បូង​និយាយថា​កូរ៉េខាងជើង​ស្នើ​ឲ្យ​បញ្ជូន​ក្រុម​សម្តែង​ទៅកាន់​កីឡា​អូឡាំពិក​រដូវរងារ​

ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា កូរ៉េខាងជើង​បានស្នើ​ឲ្យ​មានការ​ចរចា​ថ្នាក់​ការងារ​លើ​លទ្ធភាព​នៃ​ការបញ្ជូន​ក្រុម​សិល្បៈ​របស់ខ្លួន​ទៅកាន់​កីឡា​អូឡាំពិក​រដូវរងា​ដែល​ប្រារព្ធ​ឡើង​នៅ​កូរ៉េខាងត្បូង ។​

ក្រសួង​របស់​កូរ៉េខាងត្បូង​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​កូរ៉េខាងជើង​បាន​ផ្ញើ​ការ​ជូនដំណឹង​មួយ​ដែល​ស្នើ​ឲ្យ​មាន​ការចរចា​ថ្នាក់​ការងារ​នៅ​ឯ​ឧទ្យាន Tongil Pavilion នៅ​ខាង​ភាគី​កូរ៉េខាងជើង​នៃ​ភូមិ Panmunjom នៅ​ថ្ងៃទី ១៥ ខែមករា​ដើម្បី​ពិភាក្សា​ពី​ការ​បញ្ជូន​ក្រុម​សម្ដែង​របស់ខ្លួន​” ។​

ក្រសួង​បាន​និយាយថា កូរ៉េខាងជើង​ក៏មាន​បំណង​ស្នើ​កាលបរិច្ឆេទ​ផ្សេងទៀត​សម្រាប់​កិច្ចចរចា​ថ្នាក់​ការងារ​អំពី​ការចូលរួម​របស់​ខ្លួន​នៅក្នុង​កីឡា​អូឡាំពិក​រដូវរងា​ផងដែរ។

សូមបញ្ជាក់ថា កីឡា​អូឡាំពិក​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង PyongChang ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ២៥ ខែកុម្ភៈ ៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684