ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ក្រាប​សង្វៀន​២​កន្លែង​នៅ​ខេត្តកំពង់ចាម

កំពង់ចាម ៖ កម្លាំង​នគរបាល ខេត្ត​កំពង់ចាម បាន​ចុះ​បង្ក្រាប សង្វៀន​ចំនួន ២​កន្លែង នៅ​ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០១៨ និង​នាំ​ខ្លួន​អ្នកលេង​មក​កាន់​ស្នងការដ្ឋាន នគរបាល ខេត្ត​កំពង់​ចាម ដើម្បី​ចាត់​ការ​បន្ត។

លោក​វរសេនីយ៍​ទោ ថា​ញ់ សុខ​វុន នាយ​ការិយាល័យ នគរបាល ព្រហ្ម​ទ​ណ្ឌ កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ២០១៨ វេលា​ម៉ោង១២និង​៣០​នាទី បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ លោក​ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ រូប លោក វរសេនីយ៍ទោ (​ថា​ញ់ សុខ​វុន ) បាន​ចុះ​បង្ក្រាប​ទីតាំង​កន្លែង​ជល់​មាន់ ១កន្លែង នៅ​ចំណុច​ចំការកៅស៊ូ​ស្ថិត​ក្នុងភូមិ​ប៉ប្រក ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។ ជា​លទ្ធផល យើង​បង្ក្រាប​បាន​អ្នកលេង​ល្បែង​ជល់​មាន់​ចំនួន​២នាក់ គឺ ១-​ឈ្មោះ ជាន ឈាន ភេទ​ប្រុស អាយុ​៤៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​ត្រាវ ឃុំ​បុសខ្នុ​ល ស្រុក​ចំការលើ ខេត្តកំពង់ចាម។ ២-​ឈ្មោះ ចាន់ រតនា ភេទ​ប្រុស អាយុ​២៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដី​ថ្មី ឃុំ​បុសខ្នុរ ស្រុក​ចំការ​លើ ខេត្តកំពង់ចាម​។

ក្នុង​នោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន មាន់​ជល់​ចំនួន​២ក្បាល​ងាប់ ជញ្ជីង​ថ្លឹង​មាន់​ចំនួន​១ ហាន់​តោ​អាប៉ោង​ចំនួន១ ​កញ្ចក់​ចំនួន​១ ខ្សែ​ព័ទ្ធ​សង្វៀន​ជល់​មាន់​ចំនួន១​កន្ទុយ ម៉ូតូ​ចំនួន១១​គ្រឿង​(​ម៉ូតូ​ចាស់​)។

លោក ថា​ញ់ សុខ​វុន បាន​បន្តថា នៅ​ថ្ងៃ ដដែល វេលា​ម៉ោង១៤​និង៣០នាទី​ សមត្ថកិច្ច​បាន បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្នុង​ព្រៃ​ភូមិ​ប៉ា​ណា ឃុំសូ​ទឹប​ស្រុក​ជើងព្រៃ ទ្រុង​ក្រង់មាន់ ចំនួន​២៧ កៅអី៧ កៅអី​តូចៗ៤០តង់​ប្រក់​ដំបូល​៣​ផ្ទាំង តុ​ដែក​ចំនួន១។

សមត្ថកិច្ច​បាន​បញ្ជាក់ថា ​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ បាន​យក​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ចាត់ការ​តាម​នីតិ​វិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684