ព័ត៍មានទាន់​ហេតុការណ៏
Search

​អ្នក​ប្រដាល់ Amir Khan ជះ​ទឹក​ទៅលើ​គូប្រកួត​នៅក្នុង​សន្និសីទ​សារព័ត៌មាន

អ្នក​ប្រដាល់ Amir Khan បាន​ជះ​ទឹក​លើ​កីឡាករ Phil Lo Greco បន្ទាប់ពី​ត្រូវបាន​និយាយ​ចំអក​ដោយ​អ្នក​ប្រដាល់​កាណាដា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ពី​ការ​ត្រឡប់​មកវិញ​របស់​អ្នក​ប្រដាល់​សញ្ជាតិ​អង់គ្លេស​រូបនេះ​ក្នុង​រយៈពេល​ជិត ២ ឆ្នាំ។

អ្នក​ប្រដាល់ Khan នឹងត្រូវ​ប្រកួត​ជាមួយនឹង​អ្នក​ប្រដាល់​សញ្ជាតិ​កាណាដា Lo Greco នៅក្នុង​ទីក្រុង Liverpool នៅ​ថ្ងៃទី​២១ ខែមេសា។

កីឡាករ Lo Greco ដែល​បាន​ប្រកួត​ឈ្នះ ២៨ លើក​ក្នុងចំណោម​ការប្រកួត ៣១ លើក​បាន​ចំអក​ទៅ​កីឡាករ Khan ដោយបាន​អះអាងថា គាត់​បាន​ស្ថិតក្នុង “​ការ​ចាញ់​” ទាំង​ក្នុង និង​ក្រៅ​សង្វៀន​ចាប់តាំងពី​បាន​ចាញ់​ការប្រកួត​ចុងក្រោយ​របស់គាត់​ពេល​ប្រកួត​ជាមួយនឹង​អ្នក​ប្រដាល់ Saul Alvarez នៅ​ខែឧសភា ឆ្នាំ ២០១៦។

Khan បាន​ឆ្លើយតប​ទៅវិញ​ដោយបាន​ជះ​ទឹក​ទៅលើ​មុខ Lo Greco នៅក្នុង​សន្និសីទកាសែត​នៅក្នុង​ទីក្រុង Liverpool ខណៈដែល​សន្តិសុខ​បានធ្វើ​អន្តរាគមន៍​មុនពេល Khan បាន​អះអាងថា គាត់​នឹងធ្វើ​ឲ្យ​ការប្រកួត​នេះ​ជាការ​ប្រកួត​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​មិន​ធ្លាប់មាន។

Khan បាន​និយាយថា “​ខ្ញុំ​នឹង​ហ្វឹកហាត់​ដូចជា​ការប្រកួត​ដណ្តើមពាន​រង្វាន់​ពិភពលោក។ អ្នក​ប្រដាល់ Greco និយាយថា ប្រហែលជា​ខ្ញុំ​អស់សង្ឃឹម​ហើយ។ ខ្ញុំ​មាន​អាយុ ៣១ ឆ្នាំ ហើយនឹង​នៅតែ​បន្ត​អាជីព​របស់ខ្ញុំ។ សម្រាប់​ខ្ញុំ​ប្រដាល់​គឺជា​មាគ៌ា​ឆ្ពោះទៅមុខ។ ប្រដាល់​ដាក់​ខ្ញុំ​នៅទីនេះ ហើយ​ខ្ញុំ​នឹង​បញ្ចប់​នៅ​កម្រិត​ខ្ពស់​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684