ព័ត៍មានទាន់​ហេតុការណ៏
Search

ទីកន្លែង​ដែល​មាន​ពន្លឺ​តិចតួច​អាច​ប៉ះពាល់​ដល់​ការយល់ដឹង និង​ការចងចាំ

ពន្លឺ​ស្រាលៗ ឬ​ពន្លឺ​តិចតួច​ អាច​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ខួរក្បាល និង​បំណិន​ប្រសប់​របស់​ខួរក្បាល​ចំពោះ​ការចងចាំ និង​យល់ដឹង​។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ The Michigan State University​។

ការសិក្សា​ស្រាវជ្រាវ​ដែល​ត្រូវ​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន The Journal Hippocampus គឺជា​លើកទីមួយ​ដែល​បង្ហាញ​ឲ្យ​ឃើញថា ការ​ផ្លាស់ប្តូរ​ប្រែប្រួល​បរិស្ថាន​នៃ​ពន្លឺ​អាចបង្កើត​ឡើង​នូវ​ការប្រែប្រួល​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខួរក្បាល​។

ដោយឡែក​ការសាកល្បង​ពិសោធន៍​ធ្វើតេស្ត​ទៅលើ​សត្វ​កណ្តុរ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ពេល​ថ្ងៃ ដែលមាន​ពពក​បិទបាំង ឬ​ពន្លឺ​ទៅ​ពេល​ស្ថិត​ក្នុង​ផ្ទះ​នោះ​ឃើញថា សមត្ថភាព​នៃ​ផ្នែក​មួយ​របស់​ខួរក្បាល​របស់​សត្វ​កណ្តុរ​ត្រូវ​បាត់បង់​ការចងចាំ ការ​យល់ដឹង​អស់​ដល់​ទៅ​៣០​ភាគរយ​។ ពេលដែល​វា​ត្រូវ​បាន​ដាក់​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​វិញ​នោះ សមត្ថភាព​ខួរក្បាល​ក៏​វិល​ទៅរក​សភាព​ដូចដើម​បាន​ឡើងវិញ​ដោយ​ត្រូវ​ចំណាយ​ពេល​ឲ្យ​ត្រូវ​ពន្លឺ​រយៈពេល​៤​សប្តាហ៍​៕
ស៊ី អិន សេ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114