ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត​កូនៗ​ ម៉េង កែវពេជ្ជតា ឈ្នះ​ការប្រកួត​កម្មវិធី ​Asia Pacific Arts Festival

ភ្នំពេញ ​៖ ​ឆ្លងកាត់​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ក្នុង​កម្មវិធី​ Asia Pacific Arts Festival​ លក្ខណៈអន្តរជាតិ​ ទីបំផុត​កូនប្រុស​-​ស្រី​ទាំងពីរ​របស់​កំពូល​តារា​ចម្រៀង​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត អ្នកនាង​ទទួលបាន​ជ័យ​ជម្នះ​គួរ​ឲ្យ​កោតសរសើរ​។​ នេះ​បើតាម​ការបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ពី​អ្នកនាង ម៉េង កែវពេជ្ជតា។​

អ្នកនាង ម៉េង កែវពេជ្ជតា បាន​និយាយ​រៀបរាប់​ឲ្យ​ដឹងថា ​ទីបំផុត​កូនៗ​ប្រកួត​បាន​ជោគជ័យ​ហើយ​ គឺកូនប្រុស​បាន​ពានមាស​ហើយ​កូនស្រី​បាន​ពានប្រាក់​ពួកយើង​សប្បាយចិត្ត​ណាស់​ ហើយ​រីករាយដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​។​ ប៉ុន្តែ​កូនស្រី​នាង​យំ​នាង​មិន​សប្បាយចិត្ត​ទេ ដំបូង​ស្មានតែកូន​យំ​ព្រោះ​ខ្មាស​គេ​តែ​ការពិត​នាង​យំ​ព្រោះ​ខឹង​ចិត្ត នាង​ខ្សឹបប្រាប់​ម៉ា​ក់ថា ” កូន​សុំទោសដែល​កូន​មិនបាន​យក​មេដាយមាស​ឱ្យ​ម៉ាក់ “​។​

​កំពូល​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្តថា អ៊ូយ​ស្រណោះ​សម្តី​កូនស្រី​ណាស់ ! ចេះម្ល៉េះ​កូន​ទើបតែ​អាយុ​ប៉ុណ្ណេះ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ចិត្ត​ទៅហើយ​ នេះ​បាន​ចំ​ជា​បេះដូង​អ្នកប្រយុទ្ធ​មែន​សមជា​កូន​របស់​ម៉ាក់​ណាស់​។ មិន​អី​ទេ​កូន​ការពិត​កូន​ធ្វើបាន​ល្អ​ហើយ​ ប៉ុន្តែ​មកពីលើក​នេះបទ​ភ្លេង​ក៏​ពិបាក ​កូន​ហាត់​បាន​តិច ​ដោយសារ​ជាប់​កិច្ច​ការប្រលង​នៅ​សាលា​ផង​ ឯបរិយាកាស​ពេលនោះ​មិនសូវ​អំណោយផល​ ហើយ​មាន​បញ្ហា​បច្ចេកទេស​ទៀត​គ្រប់គ្នា​ក៏​ដឹង និងយល់​កុំ​បន្ទោស​ខ្លួនឯង​អី ​សំខាន់​អ្វីដែល​គេ​មើលឃើញ​គឺ​កូន​មាន​សមត្ថភាព​ក្លាហាន និង​ជឿជាក់ នេះ​ជា​ចំណុចខ្លាំង​របស់​កូន។

​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​និយាយថា​ កូនតូច​ជាងគេ​ក្នុង​ក្រុម​របស់​កូន​នៅមានពេល​ល្អៗ​ច្រើន​ទៀត​សម្រាប់​កូន​មិនមែន​តែត្រឹម​នេះ​ទេ។ ចង់​ជម្រាប​បងប្អូន​តាំងពី​ពេលភ្លាមៗ​ម្ល៉េះ ​តែ​យប់នោះ​អស់​ថ្ម​រលីង​គ្មាន​សល់​ទាំង​ទូរស័ព្ទ ​ទាំង iPad ព្រោះ​ថត​ច្រើន​ជាទី​ស្នេហាក្នុងឱកាស​នេះដែរ​​ ​នាង​ខ្ញុំ​ក៏​សូម​អរគុណ​បងប្អូន​មិត្តភ័ក្ដិ​លោកពូ​អ្នក​មីង​ទស្សនិកជន​ដែលបាន​ផ្ញើ​ពាក្យ​ជូនពរ​ដល់​កូនៗ​តាំងពី​ចាប់ផ្តើម​រហូត​ទទួលលទ្ធផល​ កូនៗ​សូម​ផ្ញើ​ស្នាមញញឹម និង​ពាក្យ​ថាអរគុណ​ដល់​បងប្អូន​វិញ​ដែរ។​

បន្ថែម​ពីលើ​នេះ ​អ្នកនាង ម៉េង កែវពេជ្ជតា ​បាន​និយាយថា​ សូម​អរគុណ​លោកនាយក សូ ស្រណោះ និង​សូម​អរគុណ​លោកនាយ​ករង​សាលា​តន្ត្រី Srornos Music School Sereyvan Rong ដែល​បាន​ជួយបង្ហាត់បង្រៀន​ជំនាញ Piano ដល់​កូនប្រុស សូម​អរគុណ​អ្នកគ្រូ ថាច ដែល​ជួយ​បង្ហាត់បង្រៀនជំនាញ ​Violin​ ដល់​កូនស្រី ​សូម​អរគុណ​អ្នកគ្រូ​ Jessica​ ដែល​ជួយ​បង្រៀន​ច្រៀង​ដល់កូនៗ​។​ អរគុណ​ក្រុមគ្រួសារ ពេ​ជ្ជ​តា​ Super Fans​ គោរព​ជូនពរ​លោកអ្នកប្រកបដោយ​ជោគជ័យក្នុង​មុខរបរ​អាជីព​ជីវិត​ពេញ​ដោយ​សិរី​សួស្តី​គ្រប់ប្រការ​ក្នុង​ឧកាស​ឆ្នាំ​ថ្មី​នេះ​។​

​សូមបញ្ជាក់ថា ​ការប្រកួតប្រជែង​ក្នុង​កម្មវិធី​ប្រឡង​តន្ត្រី​បែប​បស្ចិមប្រទេស​ជា​លក្ខណៈ​អន្តរជាតិខាងលើនេះ​ គឺ​បានរៀបចំ​ដោយ​សាលា​តន្ត្រី ​Srornos Music Schoo ​ដែល​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅលើ​ទឹកដី​ខេត្តសៀមរាប​អង្គរ​ កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684