ព័ត៍មានទាន់​ហេតុការណ៏
Search

សូ ដា​នី​តា ត្រូវ​អន្លូង​រិះគន់​យ៉ាង​ស្ពឹក​មុខ ក្រោយ​ប្រឌិត​រឿង​លេប​ថ្នាំ​សម្លាប់​ខ្លួន

ភ្នំពេញ ​៖ ​តារា​ស្រី​អ្នកនាង សូ ដា​នី​តា កាលពី​ល្ងាច​ថ្ងៃទី​១០ ខែកុម្ភៈ​កន្លងមកនេះ ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពី​សំណាក់​មហាជន​ និង​អ្នកសិល្បៈ ​រួម​អាជីព​មួយ​ចំនួន​ផ្សេងទៀត​ បន្ទាប់​បែកធ្លាយ​ព័ត៌មាន​ថា ​តារា​ស្រី​រូបនេះ ​បានសម្រេច​ធ្វើ​អត្តឃាត​ ដោយ​ការ​លេបថ្នាំ​សម្លាប់ខ្លួន។ ប៉ុន្តែ​សំណាងល្អ​ ត្រូវបាន​ក្រុមគ្រួសារ​ជួយសង្គ្រោះ​ទាន់​ តាមរយៈ​ការ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។

ដំណឹង​ដ៏​រសើប​នៃ​ការ​លេបថ្នាំ​សម្លាប់ខ្លួន​របស់​តារា​សម្តែង​អ្នកនាង សូ ដា​នី​តា នេះដែរ​ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​។​ ក្នុងនោះ​ក៏មាន​ការ​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​ព័ត៌មាន​ប៉ុនប៉ង​ធ្វើអត្តឃាត​ដោយ​ការ​លេបថ្នាំ​ពី​សំណាក់​កញ្ញា សូ ដា​នី​តា ផងដែរ។

តាមរយៈ​នេះ​ ក៏មាន​ការចាប់អារម្មណ៍​រហូត​មានការ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុកលើ​ករណី​តារា​ស្រី សូ ដា​នី​តា លេបថ្នាំ​សម្លាប់ខ្លួន។ ប៉ុន្តែ​ចំពោះ​មូលហេតុ​នៃ​ការសម្លាប់​ខ្លួន​ខាងលើនេះ ​ពុំ​ត្រូវបាន​ប្រភព​ណាមួយ​បញ្ជាក់​ច្បាស់​ថា​បណ្តាលមកពី​រឿង​អ្វី​ឡើយ​ខណៈ​មានការ​សង្ស័យ​ថា ​អាច​បណ្តាលមកពី​វិប​ត្តិ​ស្នេហា​។​

ស្រប​ពេលដែល​ដំណឹង​នេះ​កាន់តែ​រីក​សាយភាយ​ខ្លាំង​ឡើងៗ ​និង​ក្លាយជា​មន្ទិល​របស់​មហា​ជន​នោះ​សាមីខ្លួន សូ ដា​នី​តា បាន​ចេញមុខ​បញ្ជាក់ថា ​គ្មាន​រឿងនេះ​កើតឡើង​ចំពោះ​នាង​នោះទេ។ ត្រឹមតែ​សម្តី​មួយ​ម៉ាត់​របស់ សូ ដា​នី​តា បានធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះ​ការរិះគន់​ខ្លាំងៗ​ ដោយ​សំអាង​ថា​ នេះ​ជា​ចេតនា​ប្រឌិត​រឿង​ដើម្បី​ទាញ​ការចាប់អារម្មណ៍​របស់​នាង​ផ្ទាល់។

មជ្ឈដ្ឋាន​មហាជន​ជាច្រើន​បាន​និយាយ​ថា ​មិនគួរណា​នាង​ប្រើ​វិធី​ប្រឌិត​រឿង​យ៉ាង​ដូច្នេះ​ក្នុង​គោលបំណង​ទាញ​យក​ការ​ចាប់អារម្មណ៍​ និង​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​បែបនេះ​ឡើយ។ រឿង​ហេតុ​ ដែល​ត្រូវ​បាន សូ ដា​នី​តា កំពុងតែ​ប្រឌិត​ឡើង​នេះ​ បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​អារម្មណ៍​អ្នកគាំទ្រ​ព្រោះ​ថាបើ​ចង់​ល្បីឈ្មោះ​មិនគួរ​ណា​ប្រើ​វិធី​នេះ​ឡើយ។ មិនតែប៉ុណ្ណោះ​ក៏មាន​ខ្លះទៀត​ទម្លាយ​ពី​ការ​ខកចិត្ត​ចំពោះ​ការ​គាំទ្រ​នាង​ទៀតផង។

តារា​សម្តែង​និង​បង្ហាញ​ម៉ូដ​អ្នកនាង សូ ដា​នី​តា កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​ មិនអាច​ធ្វើការ​ទំនាក់ទំនង​សួរនាំ​បន្ថែម​លើ​ករណី​ខាងលើនេះ​ឲ្យ​បាន​លម្អិត​នៅឡើយ​ទេ​។​ សង្ឃឹមថា សូ ដា​នី​តា នឹង​ចេញមុខ​បំភ្លឺ​នៅពេល​ក្រោយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684