ព័ត៍មានទាន់​ហេតុការណ៏
Search

កក្រើក​KFC​បឹង​កេងកង​ជាមួយ​វត្តមាន ឱក សុគន្ធ​កញ្ញា នា​ឱកាស​សម្ពោធ​សាច់​មាន់​រសជាតិ​ប៉ា​ព្រី​កា

ភ្នំពេញ ​៖ កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាសក​ញ្ញា ឱក សុគន្ធ​កញ្ញា បានបង្ហាញ​វត្តមាន​ច្រៀង​រាំ​យ៉ាង​កក្រើក​ឆាក​នា​ឱកាស​បើក​សម្ពោធ​ជា​ផ្លូវការ​សាច់​មាន់​KFC​រសជាតិ​ប៉ា​ព្រី​កា​ដែល​បាន​រៀបចំ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នៅ​ភោជនីយដ្ឋាន​សាខា​បឹង​កេងកង។

ជាមួយគ្នា​នៃ​ការ​បង្ហាញ​វត្តមាន​ចូលរួម​ច្រៀង​បើក​ឆាក​ចំនួន​៣​បទ​ពី​សំណាក់​តារា​ចម្រៀង​កញ្ញា ឱក សុគន្ធ​កញ្ញា ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​សម្ពោធ​ជា​ផ្លូវការ​សាច់មាន់​KFC​រស់ជាតិ​ប៉ា​ព្រី​កា​នេះដែរ​ក្រុមហ៊ុន​KFC​ក៏មាន​ការរៀបចំ​នូវ​ការលេង​ហ្គេម​កម្សាន្ត​សប្បាយ​ និង​ឆ្លើយ​សំនួរ​ដើម្បី​ឈ្នះ​រង្វាន់​ពិសេសៗ​ពី​ក្រុមហ៊ុន​KFC​ផងដែរ។

លោក YB Cheah ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​KFC​បាន​ថ្លែងថា ​ថ្ងៃនេះ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្នុងការ​ផ្តល់ជូន​សាច់មាន់​រសជាតិ​ប៉ា​ព្រី​កា​ ដែលជា​ប្រ​ម៉ូ​សិន​ប្រចាំ​រដូវ​កាល​នេះ។ ក្រុមហ៊ុន​KFC​ប្រចាំ​ប្រទេស​កម្ពុជា​ នឹង​ប្តេជ្ញាចិត្ត​ក្នុងការ​បំពេញភារកិច្ច​ជា​ភោជនីយដ្ឋាន​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ដែល​ធានា​ជូន​នៅ​សុវត្ថិភាព​និង​គុណភាព​ម្ហូបអាហារ​។​

លោក YB Cheah បន្តថា ​ចំពោះ​គោលបំណង​សំខាន់​របស់​ក្រុមហ៊ុន​យើង​គឺ​ក្លាយជា​យីហោ​មួយ​ដែល​អាចបំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន​និង​ផ្តល់ជូន​នូវ​ជម្រើស​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់។ ម៉ឺនុយ​មុខម្ហូប​យើង​ផ្តល់ជូន​នូវ​ជម្រើស​ម្ហូបអាហារ​និង​ភេសជ្ជៈ​ជាច្រើន​ហើយ​ក្រុមហ៊ុន​យើង​ក៏​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​តម្លៃ​សមរម្យ​ព្រមទាំង​សេវា​បម្រើ​អតិថិជន​ក្នុង​ហាង វេច​ខ្ចប់ និង​ដឹកជញ្ជូន​បាន​រហ័ស​ជាទី​គាប់ចិត្ត​។​

ដោយឡែក​តារាចម្រៀង​ក​ញ្ញា ឱក សុគន្ធ​កញ្ញា ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ដែរ​ថា ​ខ្ញុំ​ពិតជា​មាន​ក្តី​រីករាយ​ណាស់​ដែល​ត្រូវបាន​ក្រុមហ៊ុន​KFC​ផ្តល់​កិត្តិយស​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​សម្ពោធ​ជា​ផ្លូវការ​សាច់មាន់​KFC​រសជាតិ​ប៉ា​ព្រី​កា​នាពេលនេះ។ ខ្ញុំ​ក៏​ជា​អ្នកគាំទ្រ​ផលិតផល​KFC​មួយរូប​ផងដែរ​ ព្រោះ​ខ្ញុំ​ចូលចិត្ត​រសជាតិ​សាច់មាន់​បំពង​ត៉ុំ​យ៉ាំ​ក៏​ស្រួយ​ឈ្ងុយឆ្ងាញ់​របស់​KFC។ ម្យ៉ាងទៀត​បន្ទាប់ពី​បាន​ភ្លក់​រសជាតិ​សាច់មាន់​ប៉ា​ព្រី​កា​រួចហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​គាំទ្រ​រសជាតិ​ថ្មី​មួយបែប​នេះ​ទៀត​តែម្តង​។​
សូមបញ្ជាក់ថា ​គិត​រហូតមកទល់​ពេល​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​KFC​បាន​ព​ង្រីក​សាខា​របស់ខ្លួន​បាន​ចំនួន​១២​ទីតាំង​ហើយ​សម្រាប់​ក្នុងប្រទេស​កម្ពុជា។ ដោយ​ក្នុងនោះ​KFC​សាខា​រាជធានី​ភ្នំពេញ​មាន​១០​ទីតាំង ​ហើយ​២​ទីតាំង​ទៀត​ស្ថិតនៅ​ខេត្ត​សៀម​រាម​(១​កន្លែង​)​ និង​ខេត្តបាត់ដំបង់ (១​កន្លែង​)៕

 


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684