ព័ត៍មានទាន់​ហេតុការណ៏
Search

មណ្ឌល​សៀមរាប Tiger Street Football Festival 2018 មាន​ក្រុម​ចូលរួម​ជាង ៥០០ ក្រុម

​សៀមរាប ​៖ ព្រឹត្តិការណ៍ Tiger Street Football Festival 2018 បាន​បើក​​ការប្រកួត​មណ្ឌល​ទី​៤ គឺមណ្ឌល​សៀម​រាម ចាប់ពី​ម៉ោង ៦:៤៥ នាទី​ព្រឹក​ ថ្ងៃទី១០ ខែកុម្ភៈ ដោយ​ការចូលរួម​ពី​ក្រុម​កាន់តែច្រើនជាង​ឆ្នាំមុន រហូតដល់ ១១២ ក្រុម​ សម្រាប់​មណ្ឌល​សៀមរាប​នេះ​។

​ក្នុងឱកាស​ពិធី​បើក​មណ្ឌល​សៀម​រាម លោក វ៉ុ​ង សុង​វៃ (Wong Soeng Wei) នាយក​ផ្នែក​ហិរញ្ញវត្ថុ នៃក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​របាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍ Tiger Street Football Festival 2018 គឺជា​រដូវ​កាល​ទី៦ហើយ​។ ខេត្តសៀមរាប​ គឺជា​មណ្ឌល​ទី៤ ហើយ​ក្នុង​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 បន្ទាប់ពី​ចាប់ផ្តើម​បើកឆាក​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ​។ ព្រឹត្តិការណ៍ Tiger Street Football Festival 2018 ឆ្នាំនេះ​គឺ​ធំ​ជាង​មុន ដោយមាន​ក្រុម​ចូលរួម​ជាង ៥០០ ក្រុម មានកីឡាករ​រហូតដល់ ៣៥០០ នាក់ ជាពិសេស​ទីតាំង​ប្រកួត​កើនឡើង​រហូតដល់ ៨ ក្រុមទូទាំងប្រទេស ​ជាមួយ​រង្វាន់​សរុប​កាន់តែ​អស្ចារ្យ​រហូតដល់ ៥០,០០០ ដុល្លារ។

​លោក វ៉ុ​ង សុង​វៃ ក៏បាន​បន្ត​មានប្រសាសន៍​ទៀតថា ក្រុម​ដែល​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងមានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ ទី១០ និង ​ទី​១១ មីនា ឆ្នាំ ២០១៨ នៅខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សហព័ន្ធ​កីឡាករ​បាល់ទាត់​កម្ពុជា​ ដែលបាន​សហការ​ក្នុងការ​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​បានរៀបចំ​កម្មវិធី​នេះ​តាំងពីដើមមក បើ​គ្មាន​ពួកគាត់​ទេកម្មវិធី​នេះ​មិនអាច​ដំណើរការ​ដោយ​រលូន​បានទេ ហើយ​លោកសូម​ឲ្យ​កីឡាករ​បញ្ចេញ​ភាពក្លាហាន និង​ទទួលជោគជ័យ​លើ​ទីលាន និង​សូម​ជូនពរ​កីឡាករឲ្យ​ជួប​សេចក្តីសុខ​គ្រប់ប្រការ​។

​លោក ទុយ វិច្ឆិកា តំណាង​សហព័ន្ធ​កីឡា​បាល់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានក្រុមបច្ចេកទេស​ដឹកនាំ​ការប្រកួត​បាល់ទាត់ ​Tiger Street Football Festival 2018 បានមានប្រសាសន៍ថា កីឡាករ​ទាំងអស់​ត្រូវ​គោរព​ពេលវេលា គោលការណ៍ Fair Play និង​លក្ខខណ្ឌប្រកួត​របស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត។ ជា​ចុងក្រោយ​លោក​បាន​ជូនពរ​ក្រុម​នីមួយៗទទួលបាន​ជោគជ័យ​ទៅតាម​សមត្ថភាព និង​លទ្ធភាព​របស់ខ្លួន​។

​ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​កផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

​​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684