ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​អាវុធហត្ថ​បញ្ជូន​ខ្លួន​យុវជន​២​នាក់ ​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ

ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​នៅ​ថ្ងៃទី​១៣​ ខែកុម្ភៈ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​តុលាការ​ផ្ដន្ទាទោស​ បន្ទាប់​ពី​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ធ្វើ​ការ​ឃាត់ខ្លួន យុវជន​២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​០១​អធ្រាត្រ​រួចមក។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​ថា ជនសង្ស័យ ទាំង ០២​នាក់​នេះ​មាន​១-​ឈ្មោះ រិ​ន សាក់ ភេទ​ប្រុស អាយុ១៩​ឆ្នាំ និង ២-​ឈ្មោះ ហ៊ុន រិ​ទ្ធ​រង្សី ភេទ​ប្រុស អាយុ២៤ឆ្នាំ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ចំណុច ក្លឹប​អា​វា​ឡ​ន ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​និង​ដកហូត​វត្ថុតាង​មួយចំនួន។

បច្ចុប្បន្ន ពួកគេ​ទាំង ០២​នាក់ ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​ដើ​ម្បី​ចាត់ការ​តាមច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684