ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង​ប៉ោយប៉ែត​ ជា​សរសៃឈាម​ទាក់ទាញ​អ្នកវិនិយោគ​

ភ្នំពេញ ៖ បន្ទាប់ពី​អញ្ជើញ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល​ថ្មី ខេត្តបន្ទាយមាន​ជ័យ​រួចមក លោក​ហេង​ សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម តំណាង​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រួមជាមួយ​ប្រតិភូ​អមដំណើរ​ចុះ​ពិនិត្យ​ស្វែងយល់​ជាក់ស្តែង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស CCI​អូរ​នាង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បាន​ថ្លែង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​មាន​សារៈសំខាន់​មួយ​ដែរ​ក្នុង​ការ​ចូលរួម​ទាក់ទាញ​អ្នកវិនិយោគ​ទន់​ក្នុង​និង​ក្រៅប្រទេស​ដើម្បី​មក​វិនិយោគ​នៅ​កម្ពុជា​។

បើ​តាម​របាយ​ការ​ណ៍ របស់​លោក ឡុង សុ​ភ័​ណ្ឌ មន្ត្រី​តំណាង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប្រចាំ​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស អូរ​នាង ប៉ោយប៉ែត បាន​ថ្លែង​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង ប៉ោយប៉ែ​ត្រ មាន​ក្រុមហ៊ុន​រោងចក្រ​ចំនួន​០៥ ដែល បាន​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ទទួល​បាន​គោល​ការ​ណ៍​អនុញ្ញាត​ ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ដើម្បី​វិនិយោគ និង​ធ្វើ​ការផលិត​រួមមាន ៖១-​រោងចក្រ​ផ​Hi -Tech Apparel (Cambodia) Co,Ltd ផលិត​សំលៀក បំពាក់​ម៉ាក NIKE មាន​កម្មករ​សរុប​ចំនួន ២១៧៥ នាក់ -​រោងចក្រ ២-ML Intimate (Cambodia) Co,Ltd ផលិត​សំលៀក បំពាក់​ក្នុង​របស់​ស្ត្រី កម្មករ​សរុប​ចំនួន ៩៣១ នាក់ ស្រី ៨០០ នាក់ ៣-​រោងចក្រ CAMPACK (Cambodia) Co,Ltd ផលិត ប្រអប់​ដាក់​គ្រឿង​អលង្ការ កម្មករ​សរុប ១៦៤ នាក់ ស្រី ១២៨ នាក់ ៤-​រោងចក្រ Simmer Inter Co,Ltd ជា​រោងចក្រ​ផលិត​គ្រឿង​អ​លង្កា​រ​(​បាន​ចុះកិច្ចសន្យា​សាងសង់​រួចហើយ )៥-​រោងចក្រ Wire Form Precision Part Co,Ltd កំពុងដំណើរការ សាងសង់ ផលិត ផលិតផល​អេ​ឡិច​ត្រូ​និ​ច ។ លោក​បន្ត​ថា​ នោះ​ជា​ទិសដៅ​មួយ​សម្រាប់​នាំចេញ ទៅកាន់​ទីផ្សារ សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន កូរ៉េ ឥណ្ឌា អូស្ត្រាលី ញ៉ូ​វ​ហ្សេ​លេន និង​ទីផ្សារ​អាស៊ាន​មួយ​ចំនួន។

លោក ឡុង សុ​ភ័​ណ្ឌ​បាន​បញ្ជាក់ បន្ថែម​ថា ដោយមាន​ការ​បញ្ជាទិញ​ខ្ពស់​រោងចក្រ Hi-Tech Apparel (Cambodia) បាន​កំពុង​សាងសង់ និង​បំពាក់​ខ្សែ​សង្វាក់​ផលិតកម្ម ថែម​មួយ​អគារ​ដូចគ្នា​ទៀត ហើយ​នៅ​ពេល​ខាងមុខ​ឆាប់ៗ នេះ នឹងមាន នឹង​ទទួល​រោងចក្រ​វិនិយោគ របស់​ជប៉ុន​មួយ​បន្ថែមទៀត​ឈ្មោះ Hiro-Tech Product Cambodia ផ្នែក​ផលិត បង្គុំ​ខ្សែភ្លើង​រថយន្ត។

លោក​រដ្ឋលេខាធិការ ហេង សុខ​គង់ តំណាង​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន បញ្ជាក់​ថា ការ​មក​ទស្សនកិច្ច​ផ្ទាល់​ដល់​ទី​តាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង ប៉ោយប៉ែត នេះ គឺ​គោរព​តាម​គោល​ការ​ណ៍​ណែនាំ​របស់​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​ដែល​លោក​ទេសរដ្ឋមន្ត្រី​បាន​ចាត់ទុកថា តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ព្រំដែន​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នេះ កំពុងមាន​សក្ដានុពល​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពី​វិនិយោគិន​បរទេស ដូចជា​ថៃ ចិន និង ជប៉ុន ជាដើម ។

លោក​បន្ថែម​ថា ការយល់​បែបនេះ​ពីព្រោះ​ការផលិត​នៅ​កម្ពុជា ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ធំៗ លើ​ពិភព លោក​ដោយ​មិន​ជាប់​ពន្ធ និង​កូតា ហើយក៏​ជាការ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ២០១៥ -២០២៥ របស់​កម្ពុជា​សម្រេច​ឲ្យ​បាន​លទ្ធផល​ល្អ ប្រសើរ។

លោក​ហេង សុខ​គង់ បាន​លើក​ឡើង​ពី​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅលើ ក្មួយៗ ជា​កម្មករ -​កម្ម​ការ​នី តាមរយៈ​ការ​ដំឡើង​ប្រាក់បៀវត្សរ៍ និង​ទទួលបាន​អត្ថប្រយោជន៍​នានា ជាច្រើន ពី​ម្ចាស់​រោងចក្រ និង​រាជរដ្ឋាភិបាល ក្នុង​គោលដៅ​លើក​កំពស់​កម្រិតជីវភាព និង​កាត់បន្ថយ​ការ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន។

តាម​ការ​ផ្តាំ​ផ្ញើ​របស់លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​នោះ​លោក​រដ្ឋលេខាធិការ ហេង​សុខ​គង់ បាន​ណែនាំ​ដល់​ម្ចាស់​រោង​ចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិ​សេស​នេះ បន្ត​យកចិត្តទុកដាក់ សិទ្ធិ​ការងារ និង​សិទ្ធិ​កម្មករ លើក​កម្ពស់​បរិយាកាស​ល្អប្រសើរ​ក្នុង​រោងចក្រ ធ្វើ​អាង​ប្រព្រឹត្តិកម្ម​បង្ហូរ​កាកសំណល់​ឲ្យ​ស្របតាម បទដ្ឋាន​បច្ចេកទេស និង​បង្កើត​សហជីព ស្របតាម​គោល​ការ​ណ៍​ច្បាប់ ជាដើម។

បន្ទាប់មក​លោក​រដ្ឋលេខាធិការ ហេង សុខ​គង់ និង​គណៈប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ជាក់ស្តែង ក្នុង​រោងចក្រ Hi-Tech Apparel និង និង ML Intimate Apparel៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684