ព័ត៍មានទាន់​ហេតុការណ៏
Search

ទាញ​កាំភ្លើង ​បាញ់​​២​គ្រាប់​ផ្ដាច់​ជីវិត​ប្រពន្ធ ​សង្ស័យ​ភ្លើង​ប្រចណ្ឌ

កោះកុង ​៖​ តាម​សេចក្តី​រាយការណ៍​បាន​អោយ​ដឹង​ថា មាន​ករណី​បុរស​ម្នាក់​ ត្រូវជា​ប្តី​ចុង​ បាន​បាញ់​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ ព្រោះតែ​ភ្លើង​ប្រចណ្ឌ រួច​រត់​គេច​ខ្លួន​បាត់។

ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ ០៨ យប់ ថ្ងៃ ១៣ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៨ ​ ស្ថិតនៅ ភូមិ​ស្មាច់មានជ័យ សង្កាត់ ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។

ប្រភព​ពី​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា ជនរងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង Ak47 ចំនួន ០២ គ្រាប់ ចំ​ដើមទ្រូង​និង​បេះដូង​បណ្តាល​អោយ​ស្លាប់​ភ្លាម។

តាម​ការ​អោយ​ដឹង​ពី​ប្អូនស្រី​ជនរងគ្រោះ​ថា​ បងស្រី​របស់​ខ្លួន​ មានឈ្មោះ ហាន ធឿន អាយុ ៥០​ឆ្នាំ រីឯ​ជនដៃដល់ ឈ្មោះ សេង វិបុល អាយុ ជាង ៥០​ឆ្នាំ ជា​ប្តី​ចុង មាន​មុខរបរ​ជា​កម្មករ អារ​ឈើ។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​​ ​តែងតែ​ស្រវឹង ហើយ​​និង​តាមដាន​បងស្រី​របស់ខ្លួន​រហូត​ដោយ​ប្រហែលជា​ប្រច័ណ្ឌ និង​ពេលខ្លះ​ក៏​មានការ​វាយតប់​គ្នា​ទៀត​។ ​​នៅ​យប់មិញ​នេះ បុរស​ជា​បងថ្លៃ​នោះ ក៏បាន​យក​កាំភ្លើង​មក​បាញ់​បងស្រី​របស់​ខ្លួន​​ចំនួន​២គ្រាប់ ​ហើយក៏​រត់​គេច​ខ្លួន​បាត់។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​តាម​ស្វែងរក​ជនសង្ស័យ និង​ជន​ដែល​បានផ្តល់​កាំភ្លើង​ទៅ​ឲ្យ​ជនសង្ស័យ​ធ្វើ​សកម្មភាព៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684