ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​ផ្ដន្ទាទោស​ពី​ ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន ទៅ​១០លាន​រៀល

ភ្នំពេញ​ ៖ ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ តាមច្បាប់​ត្រូវ​ផ្ដន្ទាទោស​ពី​ ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ពី ២​លាន ទៅ ​១០​លាន​រៀល​។ នេះ​បើតាម​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្មក្រមព្រហ្មទណ្ឌរបស់​រាជរដ្ឋាភិបាល ដែល​ត្រូវបាន​សម័យប្រជុំ​វិសាមញ្ញ​រដ្ឋសភានីតិកាល​ទី​៥ អនុម័ត​ព្រឹក​ថ្ងៃទី១៤ ខែកុម្ភៈ ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ច្បាប់​នេះ​ចំពោះ​នីតិបុគ្គល​ក៏ត្រូវ​បានចែង​អំពី​ទោសទណ្ឌ​ តម្រូវឱ្យ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១០លាន​រៀល ទៅ ៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការរកឃើញថា ​មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។

សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រមក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​សុក្រ ២​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​បញ្ជូន​ទៅសុំ​ការពិនិត្យ និង​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​នាពេលនេះ​៕