ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ា​ដូ​ណា យំ​ក៏​មិន​ចេញ ​សើច​ក៏​មិន​សម​ ក្រោយ​សង្សារ​ក្បត់ចិត្ត​ក្រាប​ផ្ទឹម​ប្រុស​ថ្មី

​ភ្នំពេញ ​៖​ តារា​សម្តែង​លក្ខណៈភេទ​ទី​៣​ ចូលចិត្ត​កំប្លុកកំប្លែង​ លោក ម៉ា​ដូ​ណា ថ្មីៗ​នេះ ​បាន​បញ្ចេញអារម្មណ៍​ក្តៅចិត្ត​ខ្លាំង​ស្ទើរ​ប្រេះ​ដើមទ្រូង​ បន្ទាប់ពី​ទទួល​បាន​ដំណឹង​អតីត​សង្សារ​របស់​ខ្លួន​ (ពិធីករ​ប្រុស​)​ លោក វ៉ាន់​សាន់ បាន​សម្រេច​ចិត្ត​ក្រាប​ផ្ទឹម​ជាមួយ​តារា​សម្តែង​ប្រុស​ភេទ​ដូចគ្នា​ គឺ​លោក ឈួន ពន្លឺ (​ស្នេហា​ប្រុស​ស្រឡាញ់​ប្រុស​)​។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​បង្ហាញ​ពី​ទិដ្ឋភាព ​នៃ​ការ​ក្រាប​សំពះ​ផ្ទឹម​សែនព្រេន​ ដែលមានចាស់ទុំ​ទាំងសងខាងធ្វើជា​មេបា​អំពី​ចំណងស្នេហា​រវាង​លោក វ៉ាន់​សាន់ និង ​លោក ឈួន ពន្លឺ នោះដែរ​ លោក ម៉ា ដូ​ណា មិន​ត្រឹមតែ​ខូចចិត្ត​ស្ទើរ​ក្អួត​ឈាម​ធ្លាក់​មក​ទាំង​ដុំៗ​នោះទេ ​គឺ​ថែមទាំងទម្លាយ​ការពិត​គ្មាន​សល់ ​គ្រា​ដែល​ខ្លួន​ និង​លោក ឈួន ពន្លឺ ធ្លាប់​សន្យា​ស្បថស្បែ​ស្រឡាញ់គ្នា​ទៀតផង​។

លោក ម៉ា ដូ​ណា បាន​និយាយ​ទាំង​កំហឹង​ថា នឹក​ទ្បើងហួសចិត្ត ពន្លឺ គឺជា​សង្សារ​ចាស់​ខ្ញុំ​ ៥ ​ឆ្នាំមុន វ៉ាន់​សាន់ ទើបតែ​ទាក់ទង​ជាមួយ​ខ្ញុំ​បាន​ ២ ​ឆ្នាំនេះ​ទេ ​តែ​ខ្ញុំ​នឹកស្មាន​មិន​ដល់​ថា​ ពីរ​នាក់​នឹង​ទាក់ទងជាមួយគ្នា​រហូតដល់​សែនព្រេន​មាន​ចាស់ទុំ​ទទួលស្គាល់ សំខាន់ Facebook block ខ្ញុំ​ចោលទាំងពីរ​នាក់​ទៀត​។ ​ហែង​ក្បត់​អញ​បានតែ​អញ​ឱ្យ​ហែង​ទាំងពីរ​នាក់​ល្បី​ ទោះ​ពុំ​មានការ​បង្ហោះក្នុង​ Facebook យើង​ក៏ដោយ ក៏មាន​មិត្ត​ខ្ញុំ​យក​រូប​ឲ្យ​ខ្ញុំ​ដែរ។

​តារា​សម្តែង​ និង​កំប្លែង​លោក ម៉ា ដូ​ណា ក៏បាន​ប្រកាស​ស្នើឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ជួយ​បង្ហោះ និង Shares ​បន្ត ដើម្បីឱ្យ​បុរស​លាក់​មុខ​ទាំងពីរ​នាក់​នេះ​ល្បី​ផង។​ អញ​មិន​គួរ​ទ្បើ​យ​ជឿ​សម្តី​យើង​ទាំងពីរសោះ​។ ​ម៉ា​ដូ​ណា បន្ថែម​។

ទាក់ទង​នឹង​ព័ត៌មាន​ដ៏​រសើប​ខាងលើ​នេះដែរ​ កម្ពុ​ជាថ្មី ​នៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ មិនអាច​ធ្វើការ​ទាក់ទង​ដើម្បី​សួរនាំ​ពី​សំណាក់​លោក ម៉ា​ដូ​ណា បាន​នៅឡើយ​ទេ​ ខណៈ​ភាគី​ពីរ​នាក់ផ្សេងទៀត ​គឺ​លោក ឈួន ពន្លឺ និង​ លោក វ៉ាន់​សាន់ ក៏​មិនអាច​ស្វែងរក​ការ​បំភ្លឺ​បាន​ដូចគ្នា​។​ដូច្នេះ​សង្ឃឹមថា​ អ្នក​ទាំង​ ៣​ នឹង​ចេញមុខ​ស្រាយ​មន្ទិល​របស់​មហាជន​នៅពេល​ក្រោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114