ព័ត៍មានទាន់​ហេតុការណ៏
Search

OPPO កំពុង​វាយលុក​ទីផ្សារ​ជាមួយ​ស្មា​ត​ហ្វូ​ន​ទំនើប​៤​ស៊េរី

ភ្នំពេញ ៖ បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ស៊េរី F5 F5 Youth និង F5 6GB ក្រុមហ៊ុន OPPO បាន​នាំមក​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO A83 ដែលមាន​នូវ​អេក្រង់​ពេញ​អាច​ឲ្យ​អ្នកប្រើប្រាស់​មើល​នូវ​រូបភាព​កាន់តែ​ធំ​និង​ច្បាស់​ជាង​មុន។

លោក លាង នរិន្ទ ដែលជា​នាយក​ផ្នែក​ទីផ្សារ​របស់ OPPO ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា​ ៖ “​យើង​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន នៅទីនេះ​នាពេល​កន្លង ដូច្នេះហើយ​ទើប​យើង​សម្រេចចិត្ត​យកមក​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​ដែលមាន​គុណភាព​ខ្ពស់​និង​តម្លៃ​សមរម្យ​។​”

ស្មា​ត​ហ្វូ​ន OPPO A83 ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត ជាមួយ​ផ្ទៃ​អេក្រង់​ខាងក្រៅ​រាង​កោង និង​ធំ​ទំហំ 5.7 អ៊ី​ញ ហើយ​មាន​កម្រិត​ភាពច្បាស់ 1440 X 720 ភិ​ច​ស៊ែ​ល​។ ទូរស័ព្ទដៃ​នេះ ក៏មាន​ភ្ជាប់​មក​នូវ​បច្ចេកវិទ្យា​ជួយ​ចាប់យក​ភាពស្រស់ស្អាត​នៃ​សម្រស់​ធម្មជាតិ ក៏ដូចជា​កាមេរ៉ា​មុខ​ទំហំ 8 មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​កា​ម៉េ​រ៉ា​ក្រោយ 13 មេ​ហ្គា​ភិ​ច​ស៊ែ​ល ដែល​មាន​មុខងារ Ultra-HD។

នាពេល​កន្លងមកនេះ​គេ​សង្កេតឃើញថា ទូរស័ព្ទដៃ​របស់ OPPO ក៏​ទទួល​ការពេញនិយម​យ៉ាង​ខ្លាំង​ពី​សំណាក់​តារា​ល្បីៗ​ក្នុងប្រទេស​កម្ពុជា ដូចជា​៖​លោក ជា វណ្ណា​រិ​ទ្ធ និង​លោក ច​ន អា​ឡិច​ហ្សូ​រ៉ា ជាដើម​។​

ស្មា​ត​ហ្វូ​ន​នេះ​ត្រូវបាន​បំពាក់​ដោយ​ស៊ី​ភី​យូ​ប្រភេទ Octa-Core រត់​ក្នុង​ល្បឿន 2.5GHz និង RAM ទំហំ 3GB, អង្គ​ផ្ទុក​ទិន្នន័យ​ខាងក្នុង​មាន​ទំហំ 32GB ដែល​អាច​ឲ្យ​អ្នក​ប្រើបាស់​លេង​និង​ប្រើ​កម្មវិធី​ច្រើន​ក្នុងពេល​តែមួយ ដោយ​ស៊ី​ថ្ម​តិច​ទៀតផង​។ ​ចំពោះ​ថាមពល​ថ្ម​វិញ​មាន​ទំហំ​រហូតដល់​ទៅ 3,180 mAh ដែល​អាចអោយ​ប្រើប្រាស់​បាន​រហូតដល់​ទៅ​១៣​ម៉ោង​កន្លះ ព្រមទាំង​អាច​សាក​ថ្ម​បាន​លឿន​ប្រកបដោយ​សុវត្ថិភាព​។

ស្មា​ត​ហ្វូ​ន OPPO A83 ក៏មាន​លក្ខណៈពិសេស​នៃ​បច្ចេកវិទ្យា​ដោះ​សោ​ដោយ​សម្គាល់​ផ្ទៃមុខ​ផងដែរ ដែល​ក្រុមហ៊ុន​អះអាងថា វា​អាច​ដោះ​សោរ​ទូរស័ព្ទ​ប្រើ​រយៈពេល​តែ 0.18 វិនាទី​ប៉ុណ្ណោះ​។ OPPO A83 មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺមាន​ពណ៌​ទឹកមាស និង​ពណ៌​ខ្មៅ ហើយ​មានតម្លៃ​ត្រឹមតែ 229 ដុល្លារ ក្នុងប្រទេស​កម្ពុជា​។​

OPPO គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ផលិត​នូវ​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​កោង​ធំ​ច្រើនជាងគេ​រហូតដល់​ទៅ​៤​ស៊េរី ងាយ​ស្រួ​ស​សម្រាប់​អតិថិជន​ជ្រើសរើស គឺ OPPO F5, OPPO F5 Youth, OPPO F5 6GB និង OPPO A83៕




TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114