ព័ត៍មានទាន់​ហេតុការណ៏
Search

MV ​បទ លើសពី​មិត្ត​១០០​ឆ្នាំ ជាការ​សម្តែង​រួមគ្នា​រវាង ពេជ្រ សោភា និង ឆឹ​ម សក្កដា បង្កប់​អត្ថន័យស៊ី​អារម្មណ៍​បែប​យុវវ័យ

ភ្នំពេញ ​៖ «​លើសពី​មិត្ត​១០០​ឆ្នាំ​» គឺជា​បទ​ថ្មី​របស់​តារាចម្រៀង​លំដាប់​ជួរមុខ​អ្នកនាង ពេជ្រ សោភា ដែល​ទើបតែ​ចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​កាលពី​ថ្មីៗ​កន្លងទៅនេះ ​តែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំងនៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​ ​យូ​ធូប​ ខណៈ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​កើនរហូតដល់​រាប់ម៉ឺន​នាក់​ក្នុង​រយៈពេល​ដ៏​ខ្លី​។

​តាមរយៈ​សំនៀង​ដ៏​ពិរោះ​ត្រូវ​ជាមួយ​នៃ​អត្ថន័យ​របស់​បទ​ចម្រៀង​នេះ ​គឺជា​ការ​ចម្រៀង​រៀបរាប់​ពីស្នេហា​ថ្មោងថ្មី​កើតចេញពី​មិត្តភាព​ ដោយមាន​បញ្ចូល​នូវ​ភាព​រំភើប​រីករាយ ការ​ប្រចណ្ឌ​អន់ចិត្ត និង​យល់ច្រឡំ​គ្នា ធ្វើ​ឲ្យ​បទ​ចម្រៀង​មួយ​បទ​នេះ​ពីរោះ​ចាក់​ដោត​បេះដូង​យុវវ័យ​។ អត្ថន័យ​​នៃបទ មិត្ត​១០០​ឆ្នាំ ដែល​បានចេញ​កាលពី​ឆ្នាំទៅ ដែល​ធ្លាប់​ផ្ទុះ​ការគាំទ្រ​ម្តង​រួចមកហើយ។

​ជាមួយគ្នានេះ​បើតាម​គេ​សង្កេតឃើញថា​ ទោះបី​ជាមាន​វ័យ​ជា​៣០​ឆ្នាំ​ហើយក៏​ដោយ ​ក៏​អ្នកនាង ពេជ្រ សោភា មើលទៅ​នៅតែ​ស្រស់ស្អាត​ជាមួយនឹង​ស្តាយ៍​តុបតែង​ខ្លួន​បែប​យុវវ័យ ​និង​ការប្រើ​ទូរស័ព្ទទំនើប​ម៉ាក OPPO ពណ៌​ក្រហម​ស្រស់ស្អាត​មិន​ចាញ់​តារា​ក្មេងៗ​ជំនាន់​ក្រោយ​នោះឡើយ មើលទៅ​ស័ក្ដិសម​យ៉ាងខ្លាំង​ជាមួយ​លោក ឆឹ​ម សក្កដា ដ៏​ស្រស់​សង្ហា ដែល​ប្រើ​ទូរស័ព្ទ​ម៉ាក OPPO ពណ៌​ខ្មៅ ដែលមាន​កា​ម៉េ​រ៉ា​ភ្ជាប់​ជាមួយ​មុខងារ A.I Beauty ដ៏​ទំនើប​ផងដែរ​។

​គួរ​រំលឹក​ផងដែរ​ថា​ ក្រុមហ៊ុន OPPO ដែលជា​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បានផលិត​បទ​ចម្រៀង​ពិ​រោះៗ​៣​បទ​រួចមកហើយ ​និង​ផ្ទុះ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​យុវវ័យ ​ក្នុងនោះមានបទ «​មិត្ត​១០០​ឆ្នាំ​» ច្រៀង​ដោយ​អ្នកនាង ពេជ្រ សោភា បទ «​សាក​ស្រឡាញ់គ្នា​បានទេ?» ច្រៀង​ដោយ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង ​Step និង​ បទ «​លើសពី​មិត្ត​១០០​ឆ្នាំ​» ច្រៀង​ដោយអ្នកនាង ពេជ្រ សោភា ដែល​ទើបនឹង​ចេញ​ថ្មី​។

​លោក លាង នរិន្ទ ដែលជា​នាយក​ផ្នែក​ទីផ្សារ​របស់ OPPO ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា​ “​យើងពិតជា​រំភើប​យ៉ាងខ្លាំង​ដែល​បទ​ចម្រៀង​ដែល​យើង​បាន​ផលិត​សុទ្ធតែ​ទទួល​ការគាំទ្រ​ពី​អ្នកស្តាប់​។​ ដូច្នេះ​ក្រៅពី​ការនាំយក​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទដៃ​ទំនើប​ទាន់សម័យ​បំពេញ​តាម​តម្រូវការអ្នកប្រើប្រាស់ យើង​ក៏បាន​រួមចំណែក​ធំ​មួយ​ក្នុងការ​លើកស្ទួយ​សិល្បៈ​ចម្រៀង​សម័យនៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114