ព័ត៍មានទាន់​ហេតុការណ៏
Search

៧​មូលហេតុ ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​បោក​គត់ ActivDual Wash ពេញនិយម​ខ្លាំង​នៅ​កម្ពុជា​

ការ​បោកគក់​សម្លៀកបំពាក់ មិនមែនជា​ការងារ​ងាយ​ស្រួល​ឡើយ ជាពិសេស​នៅក្នុង​ប្រទេស​ក្តៅ សម្បូរ​ធូលី​ដី និង​ភ្លៀង​ធ្លាក់​ញឹកញាប់​ដូចជា​នៅ​ប្រទេស​កម្ពុជា​។ ជាទូទៅ ទោះបី​ជាមាន​ម៉ាស៊ីន​បោកគក់​ក៏ដោយ ក៏​អ្នកប្រើប្រាស់​ភាគច្រើន​ត្រូវការ ការ​ត្រាំ និង​ដុស​ជម្រះ​តំបន់​ដែល​មាន​ក្អែល​ប្រលាក់​ខ្លាំង​នៅលើ​សម្លៀកបំពាក់ មុននឹង​ដាក់ចូល​ទៅក្នុង​ម៉ាស៊ីន​បោកគក់។ ដូច្នេះហើយ​បានជា​សាម​សុង​បាន​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន តម្រូវ​តាម​ភាពចាំបាច់​របស់​អ្នកប្រើប្រាស់​។

ជំនួយ​សម្រាប់​ការ​ដុស និង​ត្រាំ​សម្លៀកបំពាក់​
Samsung ActivDual Wash មានភ្ជាប់​មកជា​មួយ​នូវ​កា​ធុន​ជ័រ សម្រាប់​ការ​ដុស និង​ត្រាំ​សម្លៀកបំពាក់ មុននឹង​ដាក់​បោកគក់​ក្នុង​ម៉ាស៊ីន​។ វា​ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាចធ្វើ​ការងា​រ ដុស និង​ត្រាំ​សម្លៀកបំពាក់ នៅក្នុង​ម៉ាស៊ីន​បោកគក់​តែម្តង ដោយ​មិន​រញ៉េរញ៉ៃ និង​កាត់បន្ថយ​ពេលវេលា និង​ភាព​នឿយហត់​របស់​អ្នកប្រើប្រាស់​។

អ្នក​មិនចាំបាច់​ប្រើ​ច្រាស​ដុស​
​កា​ធុន​ជ័រ​នេះ​ត្រូវបាន​រចនា​ឡើង​រាង​អង្កាញ់ៗ ដូចជា​ក្តារ​បោកគក់ ដើម្បី​ឲ្យ​អ្នក​អាច​គក់​សម្លៀកបំពាក់​នៅ​លើ​ផ្ទៃ​នៃ​កា​ធុន​នេះ​តែម្តង ដោយ​មិនចាំបាច់​ប្រើ​ច្រាស​ដុស​។

មិនចាំបាច់​លើក​សម្លៀកបំពាក់​ដែល​សើម​
​អ្នក​មិនចាំបាច់​លើក​ខោអាវ​ពី​កា​ធុន​ត្រាំ​ដាក់ចូល​ក្នុង​ម៉ាស៊ីន​បោកគក់ ព្រោះ​កា​ធុន​ជ័រ​ដែល​ភ្ជាប់​មកជា​មួយ​ម៉ាស៊ីន ActivDual Wash ត្រូវបាន​រចនា​ឡើង​ដើម្បី​កាត់បន្ថយ​ការងារ​ទាំងនោះ​។ អ្នក​គ្រាន់តែ​លើក​កា​ធុន​ត្រាំ​នៅក្នុង​ម៉ាស៊ីន ActivDual Wash ឡើង ខោអាវ​របស់​អ្នកនឹង​ធ្លាក់​ទៅក្នុង​ធុង​បោកគក់​តែម្តង ជាមួយនឹង​ទឹកសាប៊ូ​ដែល​អ្នក​បាន​ត្រាំ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​អាចមាន​ជម្រើស​ក្នុងការ​ប្រើប្រាស់​ទឹកសាប៊ូ​ដែល​អ្នក​បាន​ត្រាំ​ខោអាវ ឬ​បង្ហូរ​ទឹកសាប៊ូ​នោះ​ចោល​ហើយ​ប្រើ​ទឹកសាប៊ូ​ថ្មី ដើម្បី​បោក​បន្ត​ក៏បាន ជាមួយ​ប៊ូ​តុង​មុខងារ​យ៉ាង​ពិសេស​។

កាត់បន្ថយ​ការជាប់​សាប៊ូ​លើ​សម្លៀកបំពាក់​
​ម៉ាស៊ីន​បោកគក់ ActivDual Wash ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ថ្មី​ដំបូង​គេ​បង្អស់ ដែល​អ្នក​អាច​វាយ​បំបែក​ម្សៅ​សាប៊ូ​ជាមួយ​ស្លាបចក្រ​ទាំង​៦ នៅលើ Magic Dispenser ដែល​ធ្វើ​ឲ្យ​សាប៊ូ​រលាយ​បាន​យ៉ាង​ល្អ​ទៅក្នុង​ទឹក បង្កើតបានជា​ពពុះ​សាប៊ូ ហើយ​ជ្រាប​ចូលទៅ​ជម្រះ​ស្នាម​ប្រឡាក់​ក្នុង​សាច់​ក្រណាត់​បាន​យ៉ាង​ល្អ​។



កាត់បន្ថយ​ការជាប់​កំទេចកំទី​លើ​សម្លៀកបំពាក់​
​តម្រង​ពីរ​ជាន់​ដែល​បាន​ភ្ជាប់​ជាមួយ​ធុង​បោកគក់ ActivDual Wash អាច​ចាប់យក​កំទេចកំទី​ផ្សេងៗ​បាន​យ៉ាង​ល្អ និង​ធ្វើ​ឲ្យ​អ្នក​អាច​បោកគក់​សម្លៀកបំពាក់​បាន​ស្អាត​ដោយ​គ្មាន​ជាប់​កំទេចកំទី​ជាប់​លើ​សាច់​ក្រណាត់​។​

កាត់បន្ថយ​ការ​ប្រទាក់​គ្នា​នៃ​សម្លៀកបំពាក់​
​សាម​សុង​បាន​បង្កើត​បច្ចេកវិទ្យា Wobble ដើម្បី​កាត់បន្ថយ​ការ​ប្រទាក់​គ្នា​នៃ​សម្លៀកបំពាក់ ដែល​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ជ្រួញ និង​រមួល​ចូលគ្នា ដូច្នេះ​អ្នក​ក៏​អាច​កាត់បន្ថយ​ពេលវេលា​អ៊ុត​សម្លៀកបំពាក់​របស់​អ្នក​បាន​ទៀតផង ជាមួយ​ម៉ាស៊ីន​បោកគក់ Activ Dual Wash នេះ​។ គន្លឹះ​សំខាន់​មួយទៀត ដែល​អ្នក​អាច​បោកគក់​សម្លៀកបំពាក់រ​បស់​អ្នក​ឲ្យ​បាន​ស្អាត និង​មិនសូវ​ប្រទាក់​គ្នា​នោះ គឺ​ការរៀប​សម្លៀកបំពាក់រ​បស់​អ្នកជា​ដុំៗ ដាក់​នៅក្នុង​ម៉ាស៊ីន​បោកគក់ ActivDual Wash​។​



ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នៅលើ​ម៉ាស៊ីន​បោកគក់ ជាមួយ​ទូរស័ព្ទដៃ​
​អ្នក​មិនចាំបាច់​អាន​សៀវភៅ​ណែនាំ​ដែល​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​បោកគក់​ក៏បាន​ដែរ​។ ជាមួយនឹង​ម៉ាស៊ីន​បោកគក់ ActivDual Wash អ្នក​អាច​ពិនិត្យ និង​ស្វែងរក​ដំណោះស្រាយ​នៃ​ប្រព័ន្ធ​ម៉ាស៊ីន​បោកគក់​បាន​ដោយ​ស្វ័យប្រវត្តិ ជាមួយនឹង​មុខងារ Smart Check នៅលើ​ទូរស័ព្ទដៃ​សាម​សុង​។



ដូច្នេះហើយ​ទើបបានជា​ម៉ាស៊ីន​បោកគក់ ActivDual Wash ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​រដូវភ្លៀង​កក់ខែ​ខាងមុខនេះ​។ ដើម្បី​ជ្រាប​ឲ្យ​កាន់តែច្បាស់​ពី​ព័ត៌មាន​របស់​ម៉ាស៊ីន​បោកគក់ ActivDual Wash សូម​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់​នៅ showroom របស់​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ 1800-20 32 32៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114