ព័ត៍មានទាន់​ហេតុការណ៏
Search

មក​មើល​ព័ត៌មាន​បែកធ្លាយ​ពី Galaxy S9 មុន​ថ្ងៃ​សម្ពាធ

កាលពី​ចុងខែ​មករា ក្រុមហ៊ុន​សាម​សុង បានប្រកាស​ជា​ផ្លូវការ​ពីថ្ងៃ​សម្ពោធ ត្រកូល Galaxy ថ្មី​មួយ ដែល​គេ​ជឿជាក់ថា​ជា Galaxy S9 | S9+​។

ខាងក្រោម​ជា​ចំណុច​ពិសេស​ទាក់ទង​ទៅ​លក្ខណៈសម្បត្តិ​របស់​ទូរ​ស័ព្ទ Galaxy S9 | S9+ ថ្ងៃ​សម្ពោធ តម្លៃ និង​ព័ត៌មាន​ចចាមអារ៉ាម​ជាច្រើន​ទៀត​។

ថ្ងៃ​ប្រកាស​សម្ពោធ​ទូរស័ព្ទ Galaxy S9 | S9+៖
ម៉ោង ១២ រំលាង​អ​ធ្រា​ត ចូល​ថ្ងៃទី​២៦ កុម្ភៈ ក្រុមហ៊ុន សាម​សុង នឹង​ប្រកាស​សម្ពោធ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ ក្នុង​កម្មវិធី​ប្រជុំ​សមាជ​ទូរស័ព្ទ​ពិភពលោក នាទី​ក្រុង​ប៉ា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​។ អ្នក​អាច​ទស្សនា​ការផ្សាយ​បន្ត​ផ្ទាល់ តាមរយៈ​តំណ​ខាងក្រោម​៖ http://www.samsung.com/global/galaxy/events/unpacked/

លក្ខណៈសម្បត្តិ​របស់​ទូ​រ​ស័ព្ទ​៖
​នៅ​ដើម​សប្តាហ៍​នេះ​រូបភាព​មួយចំនួន​របស់ Galaxy S9 | S9+ បាន​បែកធ្លាយ​ដែល​គេ​អាច​សន្មត​ថា ទូរស័ព្ទដៃ​មួយ​នេះ មាន​ទំហំ​អេក្រង់ ៥.៧ អ៊ី​ញ អេក្រង់​គ្មាន​គែម Full Infinity Display, RAM 4GB, សិន​ស័​រ​សម្រាប់​ស្កេ​ន​ម្រាមដៃ​ត្រូវ​បានដាក់​ខាងក្រោយ​ចំ​កណ្តាល និង​បំពាក់ Speaker AKG ដ៏​ទាន់សម័យ​ទំនើប​បំផុត​។ តាមរយៈ វីដេអូ ៣០​វិនាទី បង្ហាញថា​ចំណុច​ពិសេស​របស់ ត្រកូល Galaxy ជំនា​ន់ទី ៩​នេះ គឺ​ទាក់ទង​នឹង​កាមេរ៉ា និង 3D Emoji​។ ទូរស័ព្ទ S9 | S9+ ត្រូវបាន​គេ​ដឹងថា បំពាក់​កាមេរ៉ា​ភ្លោះ ដែល​អាច​ថត​វីដេអូ ‘super slo-mo’ ដ៏​ឡួ​យ​បំផុត​។​

ទូរស័ព្ទ Galaxy S9 | S9+ នឹង​ភ្ជាប់​ជាមួយ​រន្ធ​ដោត​កាស និង​រន្ធ Bixby​។ ចំពោះ​ពណ៌ មាន​ជម្រើស​ដល់​ទៅ ៤ ពណ៌ គឺ​៖ ពណ៌​ទឹកសមុទ្រ ខ្មៅ​ស្វាយ និង​ប្រផេះ​។

សម្រាប់​ការ​កក់​ទិញ​ទុក​មុននឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី ១ មីនា និង បាន​ទូរស័ព្ទ​ប្រើប្រាស់​នៅ​ថ្ងៃទី ១៦ មីនា នៅ​សហរដ្ឋអាមេរិក​។ ចំពោះ​ការ​កក់​ទិញ​ទុក​នៅ​ប្រទេស​កម្ពុជា គឺ​ប្រហែលជា​ពាក់​កណ្តាលខែ មីនា ហើយ​ទូរស័ព្ទ​មួយ​នេះ ត្រូវគេ​ប៉ាន់​តម្លៃ​ប្រមាណ​ជាង ៨០០ ដុល្លារ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114