ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​សាម​សុង​រំពឹង​ទីផ្សារ​គាំទ្រ​ខ្ពស់​ ចំពោះ​ទូរស័ព្ទ​ត្រកូល​Galaxy S9 | S9+

ភ្នំពេញ ​៖​ អតិថិជន​និយម​គាំទ្រ ​និង​ប្រើប្រាស់​នូវ​ផលិតផល​ទូរស័ព្ទ​សាម​សុង​ប្រាកដជា​បាន​ដឹង​ហើយ​អំពី​ត្រកូល​Galaxy S9 | S9+​ ដែល​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​យប់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ដោយ​ក្រុមហ៊ុន​សាម​សុង​បាន​កែប្រែ​ជំនា​ន់ទី​៩​មួយ​នេះ​ឲ្យ​រឹត​តែមាន​ភាពខ្លាំង​ជាង​មុន​ទៅលើ​រូបភាព​វីដេអូ AR Emoji ដែល​ធ្វើ​ឲ្យ​Galaxy S9 | S9+​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ទៅលើ​កាមេរ៉ា។

ជាមួយគ្នា​នៃ​ការបើក​សម្ពោធ​ជា​ផ្លូវការ​នេះ​ លោក រតនា សោ​ភ័​ណ្ឌ ​ប្រធាន​ផ្នែក​ផលិតផល​ទូរស័ព្ទដៃ​ប្រចាំ​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ថា​ លោក​មានការ​ជឿជាក់​ខ្លាំងក្លា​បំផុត​ទៅលើ​ចំណែក​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​របស់​ទូរស័ព្ទដៃ​មួយ​នេះ ដែ​លអាច​ដណ្តើម​យកបាន​មិន​ខុសពី​ជំនាន់​មុនៗ​របស់​ត្រកូល Galaxy នោះឡើយ។

លោក រតនា សោ​ភ័​ណ្ឌ បាន​បញ្ជាក់ថា សាម​សុង​បាន​កែលំអ​ថ្មី​ឲ្យ​ប្រសើរ​ឡើង​ទៅលើ​កម្រិត​អាប់​ភិ​ច​ធឺ នៃ​កាមេរ៉ា​ភ្លោះ​ដែល​អាច​ចាប់​រូបភាព​បាន​ឥតខ្ចោះ​ក្នុង​ទី​ងងឹត​,​សមត្ថភាព​ក្នុង​ការថត​យក​វីដេអូ យឺត​(Super Slo-mo)​ដ៏​អស្ចារ្យ​និង​AR Emoji ដែល​ចំណុច​ទាំង​អស់នោះ​ហើយ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ Galaxy S9 | S9+ អាច​ទទួលបាន​រូបភាព​នៃ​គ្រប់​សកម្មភាព​។

ដោយឡែក​ចំពោះ​Speaker​គឺ​មក​ភ្ជាប់​ជាមួយ AKG​ដែលមាន​កម្រិត​លឺ​ច្បាស់​ជាង 40%​បើ​ប្រៀបធៀប​នឹង Galaxy ជំនាន់​មុនៗ​ដែល​បំពាក់​បច្ចេកវិទ្យា​របស់ Dolby Atmos,​ដែល​ធ្វើ​ឲ្យ​សំឡេង​ឮ​ច្បាស់ គ្រប់​ជ្រុង ៣៦០ ដឺ​ក្រេ​។​ មានកម្ម​វិធី ស្កេ​ន​មុខ​, ស្កេ​ន​ប្រ​ស្រី​ភ្នែក​,​ស្កេ​ន​ម្រាមដៃ​និង intelligent Scan (​កម្មវិធី​ច្របាច់​បញ្ចូល​គ្នា​រវាង Iris scanner & Face recognition)។

សូមបញ្ជាក់ថា ​សម្រាប់​ព​ណ៌​របស់ Galaxy S9 | S9+​មាន​៣​ពណ៌​សម្រាប់​ទីផ្សារ​កម្ពុជា​គឺ​៖​ពណ៌​ខ្មៅ​, ទឹកសមុទ្រ​, និង ពណ៌​ស្វាយ។ ទូរស័ព្ទ​នេះ​ នឹងដាក់​ឲ្យ​កុម្ម៉​ង់​ទិញ​ទុក​មុន​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​០៣​ ខែ​មីនា ​ហើយ​អតិថិជន​អាច​ទទួលយក​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៧ ខែ​​មីនា ឆ្នាំ​២០១៨៕



TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114