ព័ត៍មានទាន់​ហេតុការណ៏
Search

សករាជ​ថ្មី​នៃ​កំពូល​កាមេរ៉ា​Samsung Galaxy S9 និង S9+ អា​ច​កុម្ម៉ង់​បាន នៅថ្ងៃនេះ​ហើយ​!!!

ក្រោយពី​បើកសម្ពោធ​បង្ហាញ​រូបរាង​ជា​សកល​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ ពេលនេះ​ក្រុមហ៊ុន​សាម​សុង​ក៏បាន​ប្រកាស​ទទួល​កា​រកុម្ម៉​ង់​ទុក​មុន​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​សេរី S ចុងក្រោយ​នេះ ចាប់ពី​ថ្ងៃទី 3 ដល់​ថ្ងៃទី 15 មីនា 2018 ជាមួយនឹង​ការផ្តល់ជូន​ពិសេស​ជាច្រើន​ដូចជា បាស​បំពង​សំឡេង HARMAN KARDON ONYX MINI ដែលមាន​តម្លៃ $129 និង​ទឹកប្រាក់ $50 ក្នុង​ហ្គេម Vainglory (In App Value) ព្រមទាំង​លេខ​ពិសេស​របស់ Smart ដែលមាន​តម្លៃ $129 រួមជាមួយ​កញ្ចប់​ស្មា​ត​ធំ​ហ្មង 24 អាទិត្យ​សម្រាប់ Galaxy S9 និង 52 អាទិត្យ​សម្រាប់ Galaxy S9+​។​

សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​សាម​សុង បាន​សហការ​ជាមួយ ហ្គេម Vainglory ដែល​ផ្តល់ជូន​ទឹកប្រាក់​ចំនួន​៥០ ដុល្លា សម្រាប់​ទិញ​ទំនិញ​ទាំងអស់​នៅក្នុង​ហ្គេម រាល់​ពេលដែល​អ្នកទិញ Galaxy S9 ឬ Galaxy S9+​។

គួរ​រំលឹក​ផងដែរ​ថា កំពូល​ទូរស័ព្ទដៃ Galaxy S9 និង S9+ មានការ​រចនា​រូបរាង​ដ៏​ស្រស់ស្អាត ដោយមាន គែម​ស្តើង​ជាង​មុន អេក្រង់​មាន​ភាព​ខ្មៅក្រឹប ដែល​កាន់តែ​ជួយ​បង្កើន​សម្រស់​ទូរស័ព្ទ​ឱ្យ​កាន់តែ​រលើប​រលើបរលោង​មិន​ទាស់ភ្នែក​ឡើយ​។

សមត្ថភាព​ពិសេស​បំផុត​របស់​កំពូល​ទូរស័ព្ទដៃ Galaxy S9 និង S9+ នោះ​គឺ​បច្ចេកវិទ្យា​កាមេរ៉ា​ចុងក្រោយបង្អស់ ដែលមាន​សមត្ថភាព​ចាប់យក​រូបភាព​យឺតៗ​បំផុត (960fps) នៃ​សកម្មភាព​ណាមួយ​ដែល​អ្នក​មិនអាច​មើល​ទាន់​នឹង​ភ្នែក​ធម្មតា​ដូចជា ការ​លោត​ចូល​អាងទឹក សត្វ​ព្រាប​ហោះ -​ល​-​។

លើសពីនេះ Galaxy S9 និង S9+ អាច​ចាប់យក​រូបភាព​បាន​យ៉ាងច្បាស់​ល្អ​ទោះ​នៅក្នុង​ទី​មាន​ពន្លឺ​តិច​ក៏ដោយ (F1.5)​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកអ្នក​អាចបង្កើត Emoji ដែលមាន​រូបរាង​ស្រដៀង​នឹង​អ្នក​តែ​ជា​រូប​តុក្កតា និង​មាន​គ្រប់​ទឹកមុខ​ផ្សេងៗ​គ្នា​ដូចជា សើច ញញឹម ភ្ញាក់ផ្អើល អៀន អន់ចិត្ត -​ល​- ដោយ​ប្រើប្រាស់​មុខងារ AR Emoji នៅក្នុង Camera​។ មុខងារ​ដ៏​ឆ្នើម​ទាំងអស់នេះ ​បាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​មនុស្ស​ជំនាន់​ថ្មី​ដែល​ចូលចិត្ត​ផ្ដិត​យក​រាល់​សកម្មភាព​សំខាន់ៗ​ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ នេះ​គឺជា​សករាជ​ថ្មី​នៃ​កំពូល​កាមេរ៉ា​!

Galaxy S9 និង S9+ នឹង​ផ្តល់ជូន​នូវ​បទពិសោធន៍​ស្មា​ត​ហ្វូ​ន ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នកប្រើប្រាស់​កាន់តែ​ទំនើប ងាយស្រួល ផ្សារភ្ជាប់ រីករាយ​ជាមួយ​ការ​ចែករំលែក​នូវ​បទពិសោធន៍​ជាមួយ​អ្នក​ជុំវិញ និង​ពិភពលោក​។

សម្រាប់​ប្រទេស​កម្ពុជា Galaxy S9 មាន​ជម្រើស​ផ្តល់ជូន 2 ពណ៌​៖ ពណ៌​ទឹកសមុទ្រ និង​ពណ៌​ស្វាយ រីឯ Galaxy S9+ មាន​ជម្រើស ៣ ពណ៌​៖ ពណ៌​ខ្មៅ ពណ៌​ទឹកសមុទ្រ និង​ពណ៌​ស្វាយ​។

ឥ​ទ្បូ​វ​នេះ​លោកអ្នក​អា​ចក​ម្ម៉​ង់​ទុក Galaxy S9 និង S9+ នៅតាម​ដេប៉ូ​ចែកចាយ និង​ហាង​ទំនើប​ទូរស័ព្ទ​សាម​សុង​ទាំងអស់​ដែល​បានកំណត់​ក្នុងប្រទេស​កម្ពុជា​។ តម្លៃ​ផ្តល់ជូន​៖
Galaxy S9+ 256 GB = $999
Galaxy S9+ 128 GB = $949
Galaxy S9 128 GB = $859
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរស័ព្ទ 1800 20 32 32៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114