ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ បង្ក្រាប​គ្រឿងញៀន​ឃាត់​ជនសង្ស័យ​ពីរនាក់ រួមនឹង​គ្រឿងញៀន​១០​កញ្ចប់​

​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ចំនួនពីរនាក់ ​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំងប៉ុស្តិ៍​បាក់​ខែង បានធ្វើការ​ចុះបង្ក្រាប​ក​រ​ណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀនមួយកន្លែង កាលពី​វេ​លាម៉ោង ១១​ និង​ ០០​ នាទី ថ្ងៃទី​១០ ​ខែ​មិនា ឆ្នាំ​២០១៨ ដែល​ស្ថិតនៅក្នុងភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។​

​ជនសង្ស័យ​ទាំងពីរនាក់ ​ទី១ ​ឈ្មោះ ហ៊ន់ ​មួយ​ហាក់ ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ជំ​ពូ​វ័ន ​ឃុំត្នោ ​ស្រុក​ក​ញ្ជ្រែ​ក​ ខេត្តស្វាយរៀង,ទី​២ ឈ្មោះ ធឿន​ ចិ​ត្រា​ ភេទ​ប្រុស អាយុ២០​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ឃុំ​ជាមួយ​លើ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​ប៉ូលិស​បាន​ប្រាប់ឱ្យដឹងថា មុនពេល​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ បើកប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការ​ឆក់​ចូល​បង្ក្រាប​ទីតាំងចែកចាយ​មួយកន្លែងនៅក្នុងភូមិនេះ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួនពីរ​នាក់ ដកហូត​ថ្នាំញៀន​ចំនួន ១០ កញ្ចប់ ​ក្នុងនោះ​មាន១​កញ្ចប់​ធំ ឧបករណ៍ប្រើប្រាស់​មួយចំនួន ហើយ​យើង​បាន​នាំខ្លួន​ជនសង្ស័យខាងលើ​មកកាន់​មូលដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​សួរនាំ​។​

​ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ខាងលើ​រួចមក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធីច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114