ព័ត៍មានទាន់​ហេតុការណ៏
Search

មហាជន​កើត​ចម្ងល់​រឿង​ប្រាសាទ​មុខ​បួន​នៅ​ព្រែកប្រាម្តេច​បិទទ្វារ

​ភ្នំ​ពេ​ញ ៖ ​ប្រាសាទ​មុខ​បួន​ដែល​ស្ថិតនៅ​ព្រំប្រទល់​សង្កាត់​និរោធ ​និង​សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ ​ត្រូវបាន​មហាជន​នឹក​ងឿងឆ្ងល់​ថា ​ហេតុអ្វី​បានជា​បិទទ្វារ​ និង​ផ្នែក​ម្ខាង​ត្រូវ​បាន​ដាក់​ស្លាក​លក់?។

មហាជន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ​ពួកគាត់​បាន​ឃើញ​ប្រាសាទ​មុខ​បួន​នេះ ​ត្រូវ​បាន​កសាង​ឡើងលើ​ផ្ទៃដី​ដ៏​ធំ​ ស្ថិតនៅ​ព្រំប្រទល់​សង្កាត់​និរោធ ​និង​ ព្រែកប្រា​ រយៈពេល​ប្រមាណជាង ​១០ ​ឆ្នាំ​មកហើយ​ ​ប៉ុន្តែ​អ្វីដែល​លោក​មាន​ចម្ងល់​ គឺ​ដូចជា​គ្មាន​លោក​តាបស ​ឬ ព្រះសង្ឃ​ និង​ ឧបាសក ឧបាសិកា​ចំណុះជើងវត្ត​ និមន្ត​ ឬ​ប្រារព្ធ​ពិធី​អ្វី​បន្តិច​ឡើយ​។ ទាក់ទិន​ទៅ​នឹង​ម្ចាស់​ប្រាសាទ​នេះ ​គឺ​អាជ្ញាធរ​ភូមិ​ និង​សង្កាត់​ព្រែកប្រា​ លោក​មិន​ហ៊ាន​ផ្ត​ល់ព័ត៌មានទេ ​ព្រោះ​ស្ថិតនៅលើ​ការិយាល័យ​ធម្មការ ​និង​សាសនា​ទើប​ដឹង​រឿងរ៉ាវ​នេះ​។

ដោយសារតែ​កើតរឿង​ចម្ងល់​មិនចេះចប់​មិនចេះ​ហើយពី​មហាជន​ ទើប​កម្ពុជា​ថ្មីលើកយក​មក​សសរ​ តែ​ក្នុងនោះ​សូម្បីតែ​លោក​ប្រធានការិយាល័យ​ធម្មការ​ និង​សាសនា​ខណ្ឌ​ច្បារអំពៅ​ ក៏​លោកបានបញ្ជាក់​ប្រាប់​កម្ពុ​ជាថ្មី​ដែរ​ថា​ លោក​ទើប​នឹង​ទទួល​កាន់​ការងារ​ជា​នាយការិយាល័យ​ទើបតែបាន​ ៣​ ឆ្នាំ​ប៉ុណ្ណោះ​។

​អ្នកដឹង​រឿង​ការសាងសង់​ប្រាសាទ​ខាងលើនេះ ​មាន​អ្នកស្រុក​ជាច្រើន​ធ្លាប់បាន​និយាយថា កាលពីត្រឡប់​មកពី​របប​ ប៉ុល ពត វិញ​ ម្ចាស់​ដី​ខាងលើ​បានគាស់​កំណប់​បាន​ ហើយ​សន្យា​កសាងប្រាសាទ​នេះ​ឡើង​ តែដោយសារ​គ្មាន​អ្នក​ជួយឧបត្ថម្ភ​ ទើប​នៅ​គាំង​ស្ញេញ​អញ្ចឹង​ទៅ ​ហើយក៏មិនដឹង​ជា​អ្នក​ផ្តើមឡើង​សំដៅ​ទៅ​សាសនាព្រះពុទ្ធ​ ឫ​សាសនា​អ្វី​ឲ្យ​ប្រាកដ​នោះទេ​។ ​កម្ពុជាថ្មីនឹង​ព្យាយាម​សសរ​បញ្ជាក់​រឿងរ៉ាវ​ប្រាសាទ​នេះ​តាមរយៈ​អាជ្ញាធរ​ ឬ​ម្ចាស់​ប្រសាទ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114