ព័ត៍មានទាន់​ហេតុការណ៏
Search

វីរបុរស​បាល់ទាត់ RYAN GIGGS រីករាយដំណើរ​ទស្សនកិច្ចនៅ​រោងចក្រ​ថៃ​ហ្គ័​រ

ភ្នំពេញ​ ៖​ លោក Roland Bala អគ្គនាយកគ្រប់គ្រង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រប្រចាំ​កម្ពុជា កាលពី​ព្រឹកថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ នេះ បាន​ស្វាគមន៍​វីរបុរសបាល់ទាត់​អន្តរជាតិ​លោក Ryan Giggs ក្នុងដំណើរ​ទស្សនកិច្ច​ពិសេស​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គ័​រ​។

​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក Roland Bala បានសម្តែង​នូវ​កិច្ច​ស្វាគមន៍ចំពោះ​លោក Ryan Giggs ដែល​បាន​សម្រេចចិត្ត​ធ្វើជា​ទូត​សុ​ឆន្ទៈផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018 ដោយ​លើកឡើងថា “​ថ្ងៃនេះ​ខ្ញុំ​មានមោទនភាព​ណាស់ ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះលោក Ryan Giggs ដែលជា​កំពូលតារា​ដ៏​អស្ចារ្យ​បំផុត របស់​ក្លិប Manchester United មកកាន់​រោងចក្រ​ផលិត​ស្រា​បៀរ​របស់យើងខ្ញុំ ដើម្បី​ជួប​និង​ស្វាគមន៍ បុគ្គលិក និង​ភ្ញៀវ​ពិសេស​របស់​យើង​។ តាងនាម​ឱ្យក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ខ្ញុំ​សូម​អរគុណដល់​លោក Ryan Giggs ដែល​បានមក​កម្ពុជា ដើម្បី​គាំទ្រដល់ Tiger Street Football Festival 2018 ក្នុង​រដូវ​កាល​ទី​៦​នេះ និង​លើកទឹកចិត្ត​ដល់​កីឡាករបាល់ទាត់ និង​អ្នកគាំទ្រ​ក្នុងប្រទេស​នេះ​។

​ក្នុងឱកាស​នោះដែរ កំពូល​តារាបាល់ទាត់​រូបនេះបាន​មានប្រសាសន៍កោតសរសើរ និង​បញ្ជាក់​ពីការប្តេជ្ញាចិត្ត​របស់លោក ក្នុងការ​លើកកម្ពស់​វិស័យ​កីឡានៅ​ជុំវិញ​ពិភពលោក ដែល​បង្ហាញថា គំនិត​ផ្តួចផ្តើមវិជ្ជមានក្នុង​ការរៀបចំ​កម្មវិធី Tiger Street Football Festival គឺជា​វេទិកា​ដ៏​ល្អប្រសើរ​មួយសម្រាប់​អភិវឌ្ឍ​អ្នក​ដែលមាន​ទេពកោសល្យខាង​បាល់ទាត់​ជំនាន់​ក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា។ បន្ទាប់ពី​ការណែនាំ និង​ជួប​ស្វាគមន៍​ជាមួយ​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់ បុគ្គលិក​ប្រតិបត្តិ និង​ភ្ញៀវ​ពិសេស លោក Ryan Giggs បាន​ទៅ​ទស្សនា​រោងចក្រ​ផលិត​ស្រា​បៀរ លោកមានការចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ការពង្រីក​ខ្សែសង្វាក់​ផលិតកម្ម និង​បច្ចេកវិជ្ជា​ទំនើបក្នុង​ការផលិត​ស្រា​បៀរ​។

​ជាមួយគ្នានេះ ក៏មាន​វគ្គ​បង្វឹកពិសេសជាមួយ​បុគ្គលិក និង​ភ្ញៀវ​នៅ​រោងចក្រ ដែល​លោក Ryan Giggs បាន​ចែករំលែក​ដំបូន្មាន និង​តិច​និ​កល្អៗ ជា​បទពិសោធន៍​របស់​លោក ដែលជា​កីឡាករ​ទទួលបានពានរង្វាន់​ច្រើនជាងគេ​បំផុតមិនដែល​ធ្លាប់មាននៅក្នុង​ក្របខ័ណ្ឌ​លី​គ​អង់គ្លេស​។​
​សូមបញ្ជាក់ថា បន្ទាប់ពី​កម្មវិធី​ចុះហត្ថលេខា ​និង​រូបថត​ជាមួយនឹង​ថ្នាក់​គ្រប់គ្រង បុគ្គលិក ​និង​ភ្ញៀវ ពិសេសលោក Ryan Giggs បាន​លើកទឹកចិត្ត​អ្នក​រាល់គ្នា​ឱ្យចូល​រួមជាមួយ​លោក​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 បាន​ចូលរួម​នៅពេល​រសៀល​នៅខាងមុខបរិវេណ​សា​លមហោ​ស្រព​កោះ​ពេជ្រ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114