ព័ត៍មានទាន់​ហេតុការណ៏
Search

ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​បំពេញ​បន្ថែម

នៅ​ថ្ងៃ​ចន្ទ ក្នុង​ការ​បោះឆ្នោត​បំពេញ​បន្ថែម ជំរំ​ប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង​បាន​បរាជ័យ​ក្នុងការ​ដកយក​មកវិញ​នូវ​អាសនៈ​ទាំងអស់​របស់​ពួកគេ​ដែល​ត្រូវ​បាត់បង់​ ខណៈ​ដែល​អ្នក​កាន់​អំណាច​គាំទ្រ​ក្រុង​ប៉េកាំង​របស់​ទីក្រុង​នេះ​បាន​រឹតបន្តឹង​ការក្តោបក្តាប់​របស់ខ្លួន​កាន់តែខ្លាំង។

ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ត្រូវបាន​បង្កឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បាន​បង្ខំ​ឲ្យ​ដកហូត​តំណែង​សមាជិកសភា​ចំនួន​៦​រូប​ដែល​បានទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ទូទាំង​ទីក្រុង​កាលពី​ឆ្នាំ​២០១៦។

អាសនៈ​៤​ក្នុងចំណោម​អាសនៈ​ទំនេរ​ចំនួន​៦​ត្រូវបាន​ប្រជែង​នៅក្នុង​ការបោះឆ្នោត​បំពេញបន្ថែម​ដ៏​តានតឹង​ដែល​អ្នក​ស្មោះស្ម័គ្រ​នឹង​ប្រទេស​ចិន​បាន​រិះគន់​សកម្មជន​ប្រជាធិបតេយ្យ​វ័យក្មេង​។​

បន្ទាប់ពី​ការរាប់​សន្លឹកឆ្នោត​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ជំរំ​លទ្ធិប្រជាធិបតេយ្យ​អាច​ទទួលយក​មកវិញ​ត្រឹមតែ​ពីរ​អាសនៈ​ប៉ុណ្ណោះ​ក្នុងចំណោម​បួន​អាសនៈ​។​

លោក Edward Yiu អាយុ​៥៣​ឆ្នាំ​ដែល​ត្រូវបាន​ដកហូត​អាសនៈ​របស់គាត់​កាលពី​ខែកក្កដា​ឆ្នាំមុន​ជុំវិញ​ការស្បថ​មិន​ត្រឹមត្រូវ​គឺ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដោយសារតែ​គាត់​មិនអាច​ដណ្ដើមយក​អាសនៈ​របស់គាត់​មកវិញ​នៅក្នុង​ការបោះឆ្នោត​ដ៏​តឹងតែង​មួយ​នៅ​សង្កាត់ Kowloon West ដោយ​ចាញ់​ស្តួចស្តើង​លើ​អ្នកគាំទ្រ​ការបង្កើត​គឺ​លោក Vincent Cheng ។​

ចំនួន​អ្នក​ទៅ​បោះឆ្នោត​គឺមាន​៤៣​ភាគរយ​ដោយ​ទាប​ជាង​ចំនួន​៥៨​ភាគរយ​ដែល​ទៅ​បោះឆ្នោតក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ពេញអង្គ​នៅ​ឆ្នាំ​២០១៦។

ក្រុម​សកម្មជន​បាន​ចោទប្រកាន់​រដ្ឋាភិបាល​គាំទ្រ​ចិន​របស់​ទីក្រុង​ហុង​ហុង​អំពី​ការត្រួតពិនិត្យ​នយោបាយ​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ហាមប្រាម​មេដឹកនាំ​លទ្ធិប្រជាធិបតេយ្យ​វ័យក្មេង​នាង Agnes Chow ពី​ការ​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​បំពេញបន្ថែម​នេះ​ដោយសារតែ​គណបក្ស​រប​ស់​នាង​គាំទ្រ​ការប្តេជ្ញាចិត្ត​ឯករាជ្យ​សម្រាប់​ទីក្រុង​ហុងកុង។

អាជ្ញាធរ​ចិន​មានការ​ខឹងសម្បា​ចំពោះ​ការលេចឡើង​នៃ​សកម្មជន​គាំទ្រ​ឯករាជ្យភាព​ហើយក៏​បាន​ហៅ​ការប្តេជ្ញាចិត្ត​ដោយ​ខ្លួនឯង​ថា​ជា​ផ្នែក​មួយ​នៃ​ការ​រុញច្រាន​ដ៏​គ្រោះថ្នាក់​ផងដែរ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684