ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​​ អញ្ជើញ​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​១​ប្រវែង​៤​គីឡូម៉ែត្រ

ភ្នំពេញ ​៖​ នៅវេលា​៨​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​១ ប្រវែង ៤​គីឡូម៉ែត្រ​មានតម្លៃ​២៣​លាន​ដុល្លារ​អាមេរិក។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ ដឹងថា កំណាត់​ផ្លូវ​នេះ​ម​បាន​ចំណាយ​ថវិកា​ជាង ២៣​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ ថវិកា​ប្រមាណ ១៦​លាន​ដុល្លារ​អាមេរិក ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង​ថវិកា ៧,៨៧​លាន​ដុល្លារ​អាមេរិក ជា​ថវិកាបដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា សម្រាប់​ដោះស្រាយ​គោលនយោបាយ និង​ផលប៉ះពាល់។

ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម HAZANA-ANDO CORPORATION និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស Katahira & Engineers International ប្រើ​រយៈពេល​សាងសង់​អស់​ចំនួន ២៧​ខែ ដែល​ចាប់ផ្តើម​សាងសង់ ពី​ខែ​មេសា ឆ្នាំ​២០១៥ និង​បញ្ចប់​នៅ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ។

កំណាត់​ផ្លូវជាតិ​លេខ​១ ដំណាក់កាល​ទី​៤​នេះ គឺជា​ដំណាក់កាល​ចុងក្រោយ​នៃ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង កំណាត់​ផ្លូវជាតិ​លេខ​១ ពី​ភ្នំពេញ​-​អ្នក​លឿង មាន​ប្រវែង សរុប ជាង​៥៦ គ​.​ម ដែល​ត្រូវបាន​ស្តារ និង​សាងសង់​ឡើងវិញ ក្រោម​គម្រោង​ជំនួយ​ឥត សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​។​

កំណាត់​ផ្លូវ​នេះ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ និង​ជា​ផ្លូវ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍​ដ៏​ធំ របស់​ព្រះរាជាណាចក្រ​កម្ពុជា ។​ផ្លូវជាតិ​លេខ​១​នេះ គឺជា​ផ្នែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយវ៉េ​(AH1) រត់​កាត់​តំបន់​ទំនាប​នៃ​មហា​អនុតំបន់​មេគង្គ (GMS) (​បាងកក​-​ភ្នំពេញ​-​វង់​តាវ​) ដែល​នឹង​ផ្តល់​សារៈសំខាន់​យ៉ាងខ្លាំង ក្នុងការ​បម្រើឱ្យ​កិច្ច​សហ ប្រតិបត្តិការ​ការប្រកួត​ប្រជែង ការរួម​គ្នា​រស់នៅ​ជា​សហគមន៍ ការតភ្ជាប់ ការធ្វើ សមាហរណកម្ម​តំបន់ និង​សកលភាវូបនីយកម្ម ពិសេស​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ការផ្គត់ផ្គង់​ភស្តុភារ លំហូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ដែល​ឆ្លងកាត់​តាម​ច្រកទ្វារ អន្តរជាតិ​នានា របស់​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684