ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ ស្រី​ម៉ុ​ច ក្រោយ​វិល​ចូល​សិល្បៈ​វិញ​ យីអ៊ុន​ស្ទុះ​ឡើង​ព្រម​គ្នា

​ភ្នំពេញ ​៖ ​តារា​សម្តែង​ចង្កា​ស្រួច​កញ្ញា សុខ ស្រី​ម៉ុ​ច ស្រប​ពេលដែល​ការបង្ហាញ​ខ្លួន​ចូល​វិស័យសិល្បៈ​ជាថ្មី​ មិនទាន់បាន​ប៉ុន្មាន​ផង ​ឃើញថា​នាង​ហាក់​កំពុងតែ​ផ្តើម​មាន​ហាងឆេង​ទីផ្សារសម្តែង​ខ្ពស់​ឡើងវិញ​ ​ខណៈ​កន្លងមក​ទីផ្សារ​សម្តែង​របស់​នាង​ស្ទើរតែ​បាត់​មុខ​ទាំង​ស្រុងពីអាជីព​មួយ​នេះ​។

កញ្ញា សុខ ស្រី​ម៉ុ​ច គេ​ចាំបាន​ថាអំឡុងពេល​ប្រមាណ​ជា​ ២ ទៅ ​៣​ ឆ្នាំមុន ​សម្រាប់​វត្តមាន​របស់​នាងនៅក្នុង​អាជីព​សិល្បៈ​ គឺ​ទទួលបាន​ការចាប់អារម្មណ៍​ និង​ គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​ស្ទើរគ្រប់​ស្រទាប់​វ័យ​។ ​មិនតែប៉ុណ្ណោះ​ភាព​ល្បីឈ្មោះ​តាមរយៈ​ការសម្តែង​ខ្សែភាពយន្ត​នេះហើយ បានធ្វើ​ឲ្យ​តារា​ស្រី​កញ្ញា សុខ ស្រី​ម៉ុ​ច គឺមាន​សភាព​ប្រែ​មុខមាត់​វិវឌ្ឍ​ខ្លួន​ចូលក្នុង​ចំណោម​តារាសិល្បៈ​ល្បីៗ​ជាច្រើន​ទៀត​។

​ថ្វី​ត្បិត​បែបនេះ​ក៏ពិតមែន​ ខណៈពេល​អាជីព​សិល្បៈ​កំពុង​មានការ​ស្ទុះ​ឡើង ​ក៏​ស្រាប់តែ​តារា​សម្តែងស្រី​កញ្ញា សុខ ស្រី​ម៉ុ​ច កាលពី​អំឡុងពេល​ប្រហែលជា​កន្លះ​ឆ្នាំ​មុ​ននេះ​ នាង​បែរជា​បាត់​មុខ​ពីការសម្តែង​ ដោយពេល​នោះបាន​លេច​ធ្លាយ​ដំណឹង​ថា ស្រី​ម៉ុ​ច បាន​ពន្យា​រពេល​ពី​សិល្បៈ​ដើម្បី​ធ្វើការងារ​ខាងក្រៅ​ផ្ទាល់ខ្លួន​។​ ម្យ៉ាងទៀត​នាង​ក៏បាន​ប្រកាសថា​ មិន​បោះបង់ចោល​សិល្បៈ​ឡើយ​។

​ទ​ន្ទឹ​ម​គ្នា​នៃ​ការបាត់​មុខ​អស់​មួយរយៈ​ពេល​ខ្លី​ថ្មីៗ​នេះ ​តារា​ស្រី​កញ្ញា​ សុខ ស្រី​ម៉ុ​ច ក៏បាន​ប្រកាស​វិលចូល​សិល្បៈ​ជាមួយ​ការបង្ហាញ​វត្តមាន​សម្តែង​ខ្សែភាពយន្ត​ឡើងវិញ។​ ការវិល​ចូល​សិល្បៈ​របស់កញ្ញា សុខ ស្រី​ម៉ុ​ច ម្តងនេះ​នាង​ហាក់​កាន់តែ​មានការ​ប្រែ​ប្លែក​ខ្លាំង​តាមរយៈ​រូប​សម្រស់​ និង​ភាព​ហ៊ឺហា​ជាមួយ​ការ​ទាញ​បានមក​វិញ​នូវ​ប្រជាប្រិយភាព​ពី​ទស្សនិកជន​។

​បើតាម​ការ​ឲ្យ​ដឹង​ពី​សាមីខ្លួន​កញ្ញា សុខ ស្រី​ម៉ុ​ច បាន​និយាយប្រាប់​កម្ពុជា​ថ្មី​ថា ​ចំពោះ​ទីផ្សា​រសិល្បៈរបស់​នាង​បច្ចុប្បន្ននេះ ​គឺ​កំពុងមាន​ការចាប់អារម្មណ៍​ឡើងវិញ​ពី​បណ្តា​ផលិតករ​ភាពយន្តមួយចំនួន​ ដោយ​ក្នុងនោះ​ក៏មាន​គេ​ទំនាក់​ទំន​ង​ហៅ​ឲ្យ​ចូល​សម្តែង​ខ្សែភាពយន្ត​ជាបន្តបន្ទាប់​ផងដែរ​។

​កញ្ញា សុខ ស្រី​ម៉ុ​ច បាន​បន្ថែមថា នាង​អាច​កំណត់ថា​ឆ្នាំ​ ២០១៨ ​នេះ​អាជីព​សិល្បៈ​នឹង​កម្រើកឡើងវិញ​ ក្រោយពេល​ផ្អាក​ការសម្តែង​មាន​រយៈពេល​ជាច្រើន​ខែ​មក​នោះ​។ ​អ្វីដែល​ធ្វើ​ឲ្យ​នាងមាន​ក្តី​រំពឹង​ខ្ពស់​នោះ​ គឺ​រាល់ពេល​ចេញទៅ​កម្មវិធី​ជួបជុំ​ម្តងៗ ​តែងមាន​ការចាប់អារម្មណ៍​សួរនាំ​ពីអ្នកសិល្បៈ​រួម​អាជីព​ និង​បណ្តា​អ្នកដឹកនាំ​នៅតាម​ផលិតកម្ម​មួយចំនួនទៀត​៕