ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​Trump រង​ការ​ចោទ​ប្រកាន់​ថា បាន​បោះបង់​ពាក្យសន្យា​អំពី​ការ​គ្រប់គ្រង​កាំភ្លើង

ប្រធានាធិបតី​អាមេរិក​លោក ​Donald Trump បាន​រង​ការ​ចោទប្រកាន់​កាលពី​ថ្ងៃ​ចន្ទ​ថា​ មិន​បាន​ធ្វើតាម​ការ​បញ្ចុះ​បញ្ចូល​អំពី​កាំភ្លើង​របស់​អាមេរិក​មួយ​ខែ ​បន្ទាប់ពី​ការ​បាញ់​ប្រហារ​នៅ​សាលារៀន​រដ្ឋ Florida ខណៈ​ដែល​សេត​វិមាន​កំពុង​ជំរុញ​ទៅមុខ​ជាមួយ​ នឹង​ការ​បំពាក់​អាវុធ​ដល់​គ្រូបង្រៀន ​ប៉ុន្តែ​លោក​បាន​គាំទ្រ​ឲ្យ​រារាំង​ការ​ទទួល​បាន​កាំភ្លើង rifle។

ក្រោម​សម្ពាធ​ឲ្យ​ធ្វើ​សកម្មភាព​ បន្ទាប់ពី​ក្មេង​ជំទង់​ម្នាក់​សម្លាប់​មនុស្ស​១៧​នាក់​ដោយ​កាំភ្លើង​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​នៅ​ទីក្រុង Parkland, លោក Trump បានបង្ហាញ​សញ្ញា​គាំទ្រ​ដល់​ការបង្កើន​អាយុ​អប្បបរមា​សហព័ន្ធ​ពី​១៨​ទៅ​២១​ឆ្នាំ​សម្រាប់​ការទិញ​អាវុធ​មាន​ឥទ្ធិពល​។​

ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​គោលនយោបាយ​ថ្មី​មួយ​គឺ​បាន​ផ្តោតទៅលើ​គំនិត​របស់លោក Trump ចំពោះ​គ្រូបង្រៀន​ប្រដាប់អាវុធ​ដែល​ធ្វើ​ឲ្យ​ប្រាកដ​ថា សាលារៀន​មាន​សុវត្ថិភាព​និង​មាន​សន្តិសុខ​ដូចជា​នៅ​អាកាសយានដ្ឋាន កីឡដ្ឋាន​និង​អគារ​រដ្ឋាភិបាល​ជាដើម។

ចំពោះ​ដែន​កំណត់​អាយុ​សហព័ន្ធ​សម្រាប់​ការទិញ​កាំភ្លើង​, សេចក្តីថ្លែងការណ៍​នោះ​គ្រាន់តែ​និយាយថា រដ្ឋាភិបាល​នឹង​បង្កើត​គណៈកម្មការ​ពិ​សេសមួយ​ស្តីពី​សុវត្ថិភាព​សាលារៀន​ដោយមាន​រដ្ឋមន្ត្រីក្រសួង​អប់រំ​លោកស្រី Betsy DeVos ជា​អ្នកទទួលបន្ទុក​ប៉ុណ្ណោះ​។ វា​មិនបាន​និយាយ​ទេ​អំពី​ការពង្រីក​ការវាយតម្លៃ​លើ​អ្នកទិញ​កាំភ្លើង​តាម​អន​ឡាញ​និង​នៅក្នុង​ហាង​លក់​កាំភ្លើង​។​

លោក Trump ខ្លួនឯងបាន​សារភាព​នៅក្នុង Twitter ថា លោក​មិន​កំពុង​ជំរុញ​ការ​រឹត​បន្តឹង​អាយុ​ទេ​ដែល​អាច​រារាំង​លោក Nikolas Cruz អាយុ​១៩​ឆ្នាំ​ពី​ការទិញ​កាំភ្លើង AR-15 ដ៏​មាន​ឥទ្ធិពល​ដែល​ប្រើ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ដើម្បី​សម្លាប់​សិស្ស​ចំនួន​១៤​នាក់​និង​មនុស្សពេញវ័យ​៣​នាក់​នៅ​វិទ្យាល័យ Marjory Stoneman Douglas ក្នុង​ទីក្រុង Parkland នៃ​រដ្ឋ Florida។

ការដើរថយក្រោយ​រប​ស់លោក Trump បន្ទាប់ពី​កិច្ចប្រជុំ​វិសាមញ្ញ​២​លើក​នា​សប្តាហ៍​ថ្មីៗ​នេះ​ជាមួយ​នាយក​ប្រតិបត្តិ NRA បានធ្វើ​ឲ្យ​អ្នក​រិះគន់​ចោទប្រកាន់​គាត់​ពី​ការមិន​អើពើ​ចំពោះ​ការបាញ់ប្រហារ​ធំ​បំផុត​៣​លើក​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​អាមេរិក​ដែល​បានធ្វើ​ឲ្យ​ឆ្នាំ​ដំបូង​ក្នុង​តំណែង​មាន​ភាព​រង្គោះរង្គើរ​។​

លោកស្រី Diane Feinstein សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយថា “​លោក​ប្រធានាធិបតី Trump បាន​បរាជ័យ​ទាំងស្រុង​ក្នុងការ​បញ្ចុះបញ្ចូល​កាំភ្លើង​”​។​
លោកស្រី Feinstein បាន​ហៅ​គំនិត​នៃ​គ្រូបង្រៀន​ប្រដាប់អាវុធ​ថា​ជា​គំនិត​គួរ​ឲ្យ​អស់សំណើច​ណាស់​ដែល​គ្រូបង្រៀន​ប្រឆាំង​យ៉ាងខ្លាំង៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684