ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​ នឹង​រួមបញ្ចូល​គ្នា​រវាង​ធនាគារ​ និង​និយតករ​ធានារ៉ាប់រង​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ដ៏​ធំ

នៅ​ថ្ងៃ​អង្គារ​ ប្រទេស​ចិន​ បាន​បង្ហាញ​ផែនការ​សម្រាប់​ការ​រុះរើ​ធំ​បំផុត​របស់​រដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ដោយ​រួម​ទាំង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ធនាគារ​ និង​និយ័ត​ករ​ធានារ៉ាប់រង​ផង​ដែរ​ដើម្បី​ដោះស្រាយ​ហានិភ័យ​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ ខណៈ​ពេល​ដែល​មេដឹកនាំ​ទាំងឡាយ​បាន​សម្លឹង​ឃើញ​អំពី​ការ​បង្ហាញ​ក្តី​ព្រួយបារម្ភ​ជុំវិញ​ការ​កើន​ឡើង​បំណុល។

ការ​ផ្លាស់ប្តូរ​ដែល​ស្នើ​ឡើង​នេះ​គឺ​បាន​បង្កើត​ការិយាល័យ​ថ្មី​ និង​ផ្លាស់ប្ដូរ​ការទទួលខុសត្រូវ​។​
​យោងតាម​សំណើ​ដែល​បាន​ណែនាំ​នៅឯ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សភា​បាន​ឲ្យ​ដឹងថា នៅលើ​គេ​នៃ​បញ្ជី​គឺ​ការផ្លាស់ប្តូរ​ដែល​ស្នើឡើង​របស់​រដ្ឋាភិបាល​ក្នុងការ​រួមបញ្ចូល​និយតករ​ធានារ៉ាប់រង​និង​ធនាគារ​ឲ្យ​ក្លាយទៅជា​ទីភ្នាក់ងារ​តែមួយ​។​

ឯកសារ​សភា​បាន​និយាយថា និយតករ​ថ្មី​នឹងមាន​សមត្ថភាព “​កាន់កាប់​បន្ទាត់​គោល​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​”​។ ឯកសារ​បន្តថា ការទទួលខុសត្រូវរ​បស់​និយតករ​ពីរ​ដាច់ដោយឡែក​ពីគ្នា​គឺ​បានធ្វើ​ឲ្យ​តួនាទី​និយតករ​មិន​ច្បាស់លាស់​។​

ប្រទេស​ចិន​កំពុង​ស្ថិតនៅ​ចំ​ចំណុចកណ្តាល​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ហានិភ័យ​ហិរញ្ញវត្ថុ​ដោយសារតែ​ឥណទាន​នៅក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​២​របស់​ពិភពលោក​មួយ​នេះ​បាន​ផ្ទុះឡើង​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ទសវត្សរ៍​មុន​។​

និយ័ត​ករ​ហិរញ្ញវត្ថុ​បាន​បង្ក្រាប​ក្រុមហ៊ុន​ធំៗ​ដើម្បី​ដោះស្រាយ​ហានិភ័យ​និង​បំណុល​មិន​សមស្រប​ដែល​ក្រុមអ្នកវិភាគ​មានការ​ព្រួយបារម្ភ​ថា បាន​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ស្ថេរភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​។​

លោក Liu He ដែលជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់លោក​ប្រធានាធិបតី Xi Jinping កំពុង​ត្រួត​ពិនិត្យមើល​ការប្រយុទ្ធ​ប្រឆាំងនឹង​ហានិភ័យ​ហិរញ្ញវត្ថុ​ហើយ​បាន​កោតសរសើរ​ការកែ​ទម្រង់​នេះ​ថា​ជា “​បដិវត្តន៍​”​។​

លោក Liu បាន​និយាយថា “​យើង​គួរតែ​យល់​ពី​ភាពចាំបាច់​នៃ​ការលើកកម្ពស់​ការផ្លាស់​ប្តូរ​យ៉ាង​ជ្រាលជ្រៅ​នេះ​”៕ AFP