ព័ត៍មានទាន់​ហេតុការណ៏
Search

សាក្សី ​៖​ យ៉ាងហោចណាស់​មនុស្ស​៤ ​នាក់​ បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ក្នុង​ផ្ទះ​បាយ​យោធា​នៅ​ប្រទេស​យេមែន

សាក្សី​បាន​និយាយ​ថា យ៉ាងហោចណាស់​មនុស្ស​៤​ នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​អង្គារ​ នៅ​ពេល​រថយន្ត​បំផ្ទុះ​គ្រាប់បែក ​បាន​ផ្ទុះ​ក្នុង​ផ្ទះ​បាយ​យោធា​នៅ​ទីក្រុង ​Aden ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​រៀបចំ​អាហារ​សម្រាប់​កងកម្លាំង​យេមែន ​ដែល​ត្រូវ​បាន​បណ្ដុះបណ្ដាល​ និង​គាំទ្រ​ដោយ​ប្រទេស​អារ៉ាប់​រួម។

ពួកគេ​បាន​និយាយ​ថា មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​បាន​រង​របួស​នៅក្នុង​ការផ្ទុះ​នេះ​ដែល​សាក្សី​បាន​និយាយ​ថា បណ្តាលមកពី​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​ ដែល​ត្រូវ​បាន​បើកបរ​ដោយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​ឆ្ពោះទៅកាន់​ផ្ទះបាយ​នៅ​តំបន់ al-Derain ភាគ​ខាងជើង​ទីក្រុង Aden។

ភ្លាមៗ​នោះ​គ្មាន​អ្នកណាម្នាក់​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​ហើយ​មន្ត្រី​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ផងដែរ។

វា​គឺជា​ការវាយប្រហារ​លើក​ទី​ពីរ​ដែល​ផ្តោតទៅលើ​កងកម្លាំង​សន្តិសុខ​នៅក្នុង​ទីក្រុង​ដែល​ក្រុម​កង​យោធា​អារ៉ាប់​រួម​មកពី​ក្រុមចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​យេ​មែន​ចាប់តាំង​ពី​ឆ្នាំ ២០១៥ មក។​

សាក្សី​បាន​និយាយថា អ្នក​ជួយ​សង្គ្រោះបាន​ព្យាយាម​ទាញ​សាកសព​ដែល​ឆេះ​ចំនួន ៤ នាក់​នោះដែ​លអាច​មើលឃើញ​យ៉ាងច្បាស់​នៅក្នុង​ផ្ទះបាយ​ដែល​ត្រូវបាន​បំផ្លាញ ខណៈដែល​កម្លាំង​នៃ​ការផ្ទុះ​នេះ​បាន​បំផ្លាញ​ហាង និង​រថយន្ត​នៅ​ជិត​នោះ​ផងដែរ ។​

ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ចូលរួម​ក្នុង​ជម្លោះ​ប្រទេស​យេ​ម៉ែន​នៅ​ខែមីនា ឆ្នាំ ២០១៥ បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ Houthi ដែល​ដឹកនាំ​ដោយ​អ៊ីរ៉ង់​បាន​រុញច្រាន​ឆ្ពោះទៅ​ទីក្រុង Aden ដែល​បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី Abd-Rabbu Mansour Hadi និរទេស​ចូលទៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ។​

កាលពី​ខែ​មុន​កងកម្លាំង​ភាគខាងត្បូង​ប្រទេស​យេ​មែន ​ដែល​គាំទ្រ​ដោយ​ប្រទេស​អារ៉ាប់​រួម​បាន​ត្រួតត្រា​ទីក្រុង Aden ពី​កងកម្លាំង​ប្រយុទ្ធ​របស់​លោក Hadi ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាច្រើន​ថ្ងៃ​ដែល​បញ្ចប់​ដោយ​បទ​ឈប់​បាញ់​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់​រួម៕ REUTERS