ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ចោរប្លន់​កាំភ្លើង​អាកា​ ត្រូវ​បាន​បកស្បែក​៦​នាក់​ហើយ

ភ្នំពេញ​ ៖ ​​កម្លាំង ជំនាញ​ការិយាល័យ ប្រឆាំង បទល្មើស ព្រហ្មទណ្ឌ អាវុធហត្ថ រាជធានី ភ្នំពេញ​សហការ​ជាមួយ​កម្លាំង អាវុធហត្ថ ខណ្ឌ ព្រែក ព្នៅ បាន​ឃាត់ខ្លួន ជនសង្ស័យ​បាន​ទាំង​អស់ហើយ ពី​បទ​ប្លន់ ប្រដាប់​អាវុធ នៅ យប់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៨។

មន្ត្រី​អាវុធហត្ថ​បញ្ជាក់​ថា ​ការ​ឃាត់​ខ្លួន​នេះ ​ធ្វើ​ឡើង​ បន្ទាប់ពី​ពួក​ចោរ ទាំង​៦​នាក់ បាន​ធ្វើ សកម្មភាព ​ប្លន់ ​នៅ ​ទំនប់ ​កប់ ​ស្រូវ កាលពី​យប់ ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៨​នៅ ចំណុច​ផ្ទះ​លក់ ប្រេង តាម បណ្ដោយ ផ្លូវ​ទំនប់ កប់​ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា​ថា ជនរងគ្រោះ ឈ្មោះ ថោង គី រី ភេទប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អាវុធហត្ថ (​បន្ទាយ ឡុង ឈិន​) និង ប្រពន្ធ ឈ្មោះ សេក ចិន្តា ភេទស្រី អាយុ៤៥​ឆ្នាំ មុខរបរ​លក់ប្រេង រស់នៅ កន្លែង​កើតហេតុ ភូមិ​ត្រពាំងពោធិ៍ សង្កាត់​គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ចំណែក​ជនសង្ស័យ ដែល​ឃាត់ខ្លួន​ចុងក្រោយ​គេ​ឈ្មោះ ស៊ុន ខេន ភេទ ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត ភូមិ​សំរោង កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ។ បច្ចុប្បន្ន រស់នៅ ផ្ទះ​ជួល ភូមិ​ទួលពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ។

ជនសង្ស័យ​ ទី​១.​ត្រូវ​បាន​សមត្ថកិច្ច​ បាញ់​ឲ្យ​របួស​ក្រោយ​ពេល​ប្លន់​ភ្លាមៗ ហើយ​បាន​ចាប់ខ្លួន​៤​នាក់​ទៀត​ជា​បន្តបន្ទាប់។ សមត្ថកិច្ច បាន​ចាប់​យក រួមមាន​កាំភ្លើង វែង ម៉ាក AK៤៧ ស្វាយ កាត់​០១​ដើម បង់ ចំនួន​០១​មាន គ្រាប់ ចំនួន​០៨ និង ទូរស័ព្ទ ចំនួន​០២​គ្រឿង៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684