ព័ត៍មានទាន់​ហេតុការណ៏
Search

លី ណា​កូ បញ្ចេញ​បទ​ញាក់ រាំ​លើកដៃ​ទ្រ​មេឃ ប្រជែង​ទីផ្សារ​គាំទ្រ​នា​ឱកាស​ចូលឆ្នាំថ្មី

ភ្នំពេញ ​៖ ​តារា​ចម្រៀង​ប្រុស​លោក លី ណា​កូ ស្រប​ពេល​ដែល​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ជិត​ឈាន​ចូល​មកដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ក៏បាន​ប្រកាស​ទម្លាយ​បញ្ចេញ​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​ដើម្បី​ស្វាគមន៍​ការសប្បាយរីករាយ​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​នាពេលខាងមុខ​។

បទ​ចម្រៀង​ ដែល​ជា​ការ​និពន្ធ​ទំនុកច្រៀង​ថ្មី​(Original Song) ពី​សំណាក់​តារា​ចម្រៀង​លោក លី ណា​កូ ដែល​ទើប​ត្រូវ​បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​គឺមាន​ចំណងជើង​ថា រាំ​លើកដៃ​ទ្រ​មេឃ។ ​បទ​នេះ ​ជាការ​និពន្ធ​ទំនុកច្រៀង​ដោយ​លោក លី ណា​កូ និង​និពន្ធ​បទ​ភ្លេង​ដោយ លាង ស៊ា​ង​លីន។

តាមរយៈ​ការ​ទម្លាយ​បទ រាំ​លើកដៃ​ទ្រ​មេឃ របស់លោក លី ណា​កូ គេ​កត់សម្គាល់ឃើញ​មាន ការគាំទ្រ​និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ខណៈដែល​បទ​ថ្មី​នេះ​ជាការ​និពន្ធ​បទ​ភ្លេង​ថ្មី​បែប ញាក់​កន្ត្រាក់​អារម្មណ៍​ដើម្បី​ត្រៀម​ឲ្យ​មហាជន​បាន​រាំលេង​កម្សាន្ត​នាឱកាស​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នាពេលខាងមុខ​នេះ​។

ដោយ​ឡែក​បើ​តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក លី ណា​កូ បាន​និយាយថា​ សម្រាប់​បទ​ថ្មី​នេះ​លោក​កំពុង​ត្រៀម​គម្រោង​ថត​MV​នា​ពាក់​កណ្តាល​ខែមីនា​នេះហើយ​។ ក្នុង​នោះ​លោក​ក៏​ត្រូវការ​បងប្អូន​ដែល​មាន​បំណង​ចង់​ចូលរួម​រាំលេង​កម្សា​ន្ត​ដើម្បី​ថត​ចេញ​ជា​MV​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ចម្រៀង​ផងដែរ​។

ជា​មួយ​គ្នា​នេះ​ លោក លី ណា​កូ ក៏បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ខ្ញុំបាទ លី ណា កូ​សូម​គោរព​ជម្រាប​សួរ​ដល់​បងប្អូន​សិល្បករ សិល្បការិនី​ និង​ពុក​ម៉ែ​បងប្អូន​ក៏ដូចជា​បងប្អូន​នៅ Facebook​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ​នៅ​ថ្ងៃទី​១៦​ ខែមីនា ​ឆ្នាំ​២០១៨​នេះ ខ្ញុំបាទ​នឹង​រៀបចំ​ថត​MV​បទ​ថ្មី​របស់ខ្ញុំ​ដូច្នេះ​ហើយ​ បើ​បងប្អូន​មានបំណង​ចង់​ចូលរួម​រាំ​សប្បាយ​ជា​ខ្ញុំបាទ​៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684