ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​ផ្ទះ​រវល់​ដើរ​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ​ ស្រាប់តែ​ភ្លើង​រាលដាល​ពី​គំនរ​ភ្លើង​មក​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​អស់​ទាំង​ស្រុង

បន្ទាយមានជ័យ ៖ ផ្ទះ​១​ខ្នង ​ត្រូវ​បាន​ភ្លើង​រាលដាល​ពី​ពំនូក​ភ្លើង​មក​ឆាបឆេះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់ នៅ​ព្រឹក ថ្ងៃ​ទី​១២ ខែ​មីនា​ឆ្នាំ ២០១៨ ស្ថិតនៅ​ភូមិ​ម​សូ​ភី​កណ្តាល ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី​ជា​ ពិសី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ម្តាយក្មេក​ជនរងគ្រោះ​បាន​បោស​សំរាម​នៅ​ជុំវិញ​ផ្ទះ​ ហើយ​បាន​គរ​ដុត​សំរាម​ចោល បន្ទាប់​មក​ដើរ​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ​ស្រាប់តែ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​ឆាប​ឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​ភ្លាមៗ​។ ពេលនោះ​ក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​នាំ​គ្នា​ជួយ​ពន្លត់​យ៉ាង​សស្រាក់សស្រាំ​ដែរ ​នៅតែ​មិន​រលត់​ ដោយ​សន្ទុះ​ភ្លើង​ឆេះ​ខ្លាំង​ពេក​មួយសន្ទុះ​ ក្រោយមក​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង។

លោក​វរសេនីយ៍ត្រី​ជា​ ពិសី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ម្ចាស់ផ្ទះ​មានឈ្មោះ​នឿ​ត លឹប ភេទប្រុស អាយុ៣៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប៉ិន បាន អាយុ​៤១ ឆ្នាំ មាន​សមាជិក​ក្នុង​គ្រួសារ​ចំនួន ៤នាក់ ភេទប្រុស ម្នាក់​រស់នៅ​ភូមិ​សូ​ភី​កណ្តាល ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ជា ​ពិសី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ការខូចខាត​ផ្ទះ ១​ខ្នង ទំហំ ៨​ម៉ែត្រ គុណ ៦​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ​ម្ខាង ស្បូវ​ម្ខាង គ្រែ​ដេក ១ ខោ អាវ ៣​កេះ ភួយ មុង កង់​ជិះ ១ កង្ហារ ០១ ទូ​ដាក់​ចានឆ្នាំង ១៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684