ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ខ្សែក្រវាត់ ​Carabao ជុំ​ទី​៣៖ មឿ​ន សុខ​ហ៊ុ​ច ជួប Sen Khoum ឯ ជឹម ចិ​ត្រា ជួប Kreang Krai

​ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​ Carabao ទម្ងន់ ​៦៥ គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍ SEATV នៅ​រសៀល​ថ្ងៃ​សៅ​រ៍ ​ទី​១៧​ មីនា​ ២០១៨​ នេះជាការ​ប្រកួត​សប្តាហ៍​ទី​៦ ជុំ​ទី​៣ រវាង​អ្នកប្រដាល់​កម្ពុជា ​មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង​អ្នក​ប្រដាល់​ថៃ Sen Khoum ហើយ​អ្នកប្រដាល់​កម្ពុជា​ ជឹម ចិ​ត្រា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង អ្នក​ប្រដាល់​ថៃ Kreang Krai។

​មឿ​ន សុខ​ហ៊ុ​ច​ និង Sen Khoum ពួកគេ​ទាំងពីរ​នាក់​នេះមិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក​។ តែ​យ៉ាងណា សុខ​ហ៊ុ​ច និង Sen Khoum នេះគេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាន​មាឌ​ប្រហែល​គ្នា និង​កម្ពស់​ក៏​ប្រហាក់ប្រហែលគ្នា​ដែរ​ គឺ​ សុចហ៊ុ​ច កម្ពស់​ ១,៦៧ ​ម៉ែត្រ ឯ Sen Khoum ១,៦៦​ម៉ែត្រ។​

​Sen Khoum គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​តែ​៨៩​លើក​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​៧០​លើក ចាញ់​១៦លើក និង​ស្មើ​០៣​លើក។ ចំណែក ​មឿ​ន សុខ​ហ៊ុ​ច គេ​មាន​កំណត់ត្រា​ប្រកួត​១៤០​លើក ឈ្នះ១១២​លើក ចាញ់​២៤​លើក និង ​ស្មើ​០៤​លើក។ សុខ​ហ៊ុ​ច គេ​ប្រកួតពីរ​ជុំ​កន្លងមកវាយ​ឈ្នះ​១ ចាញ់​១ ដែល​ធ្វើ​ឱ្យគេ​បាន​៤​ពិន្ទុ​ហើយ សម្រាប់​ការប្រកួត​ជម្រុះ​នេះ។ ចំណែកការប្រកួត​ពីរ​ជុំរបស់ ជឹម ចិ​ត្រា​ វិញ គឺ​ចាញ់​ទាំងពីរ​ជុំ ដោយមាន​២​ពិន្ទុ។

​ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់នោះឡើយ ហើយពីរ​នាក់​នេះ​ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។​ ចំពោះការជួបគ្នា​រវាង​ ជឹម ចិ​ត្រា និង Kreang Krai វិញ ប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​នោះឡើយ។ ត្បិត​ថា Kreang Krai គេ​មាន​ផ្លែ​ល្អ​ជាង​ ជឹម​ចិ​ត្រា ព្រមទាំង​ធ្លាប់​ឈ្នះអ្នក​ប្រដាល់​ជើងខ្លាំង​កម្ពុ​ជាច្រើនរូប​ថែមទៀត​។

​ជឹម ចិ​ត្រា អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​៧២​លើក ឈ្នះ​៥៧​លើក​ ចាញ់​១៤​លើក និង​ ស្មើ​០១​លើក ឯ Kreang Krai គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩២​លើក ឈ្នះ​៧២​លើក ចាញ់​១៩​លើក និង ​ស្មើ​០១​លើក។ យ៉ាងណា​សម្រាប់​ការប្រកួត​ជុំ​ទី​៣​នេះ គេ​រំពឹងថា Krean Krai នឹង​រកបាន​៣​ពិន្ទុមិន​ខានក្នុង​ការជួប​ ជឹម ចិ​ត្រា នេះ។ Kreang Krai ប្រកួត​ពីរ​ជុំ​កន្លងមកគេ​វាយ​ឈ្នះ​ទាំងពីរ​ប្រកួត បាន​៦​ពិន្ទុ ឯ ជឹម ចិ​ត្រា ប្រកួតពីរជុំកន្លងមកគេ​វាយ​ឈ្នះ​ទាំងពីរ​ប្រកួត បាន​២​ពិន្ទុ។

​សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៥ ទម្ងន់ ៦៥ ​គីឡូក្រាម ​លើក​នេះ មាន​អ្នកប្រដាល់​ខ្លាំងៗ​ចំនួន ៨ រូបចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះរួមមាន​ មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​, ជឹម ចិ​ត្រា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ,គឹម វាសនា ក្លិបកងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង ង៉ែ​ត្រ រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ។ ឯ​អ្នក​ប្រដាល់​ថៃ ៤ នាក់វិញមាន Kong Kang Van , Phich Nam Ek , Sen Khoum និង Krea ng Krai។

​ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ វ៉ែន ហុង​ជី​វ៉ុ​ង អ្នក​ប្រដាល់​ក្លិប​កងកេង​មាន​រិ​ទ្ធខេត្តបាត់ដំបង ត្រូវគេ​ផ្គូ​ឱ្យ​ជួប​ប្រកួត​ជាមួយ ចេង គា ​អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា។​ សម្រាប់ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មិន​រំពឹងថា ចេង គា អាច​វាយ​ឈ្នះ​ វ៉ែន​ ហុង​ជីវ៉ុ​ង បាន​នោះឡើយ​?​ ព្រោះ ចេង គា មាន​ផ្លែ​ចាញ់ ​វ៉ែន ហុង​ជី​វ៉ុ​ង​ ទេ។​

យុគ យក្ស​ខួច អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ខេត្តបាត់ដំបង ត្រូវគេ​ផ្តល់ឱ​កាស​ឱ្យ​ឡើង​ប្រកួត​សាកកណ្តាប់ដៃ​ជាមួយ​ជើងចាស់ ​ភុ​ន សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ។ ពួកគេ​ជួបគ្នាក្នុង​ទម្ងន់ ​៦៥​ គីឡូក្រាម។ ចាំមើល តើ​ យុគ យក្ស​ខួច អាច​ឈ្នះ​ ភុ​ន​ សោ​ភ័​ណ្ឌ បាន​ឬ​អត់​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684