ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ ឃាត់ខ្លួន​មេ​ឆ្នោត​កន្ទុយលេខ​ពីរ​នាក់​ម៉ែកូន​

​ភ្នំពេញ​ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ បាន​បង្ក្រាប​ទីតាំង​បើក​ល្បែង​ស៊ីស​ង​ខុសច្បាប់ប្រភេទ​កន្ទុយលេខ​មួយកន្លែង ឃាត់ខ្លួន​ស្ត្រី​មេ​ឆ្នោត​ពីរនាក់​ម៉ែកូន ស្ថិតនៅ​ក្នុងភូមិ​ស្លែងរលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨។​

​ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុងករណីនេះ​ឈ្មោះ ​សំរិត ណា​រិ​ទ្ឋ ភេទ​ស្រី ​អាយុ​៣៨​ឆ្នាំ​ ស្នាក់​នៅផ្ទះលេខ​១៨​ អា (​ចំណុច​ផ្ទះកើតហេតុ​)​ និង​ម្នាក់ទៀត​ឈ្មោះ ​ភន សោភា ភេទ​ស្រី ​អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​។​

ប៉ូលិស​បានឱ្យដឹងថា នៅ​មុនពេល​បង្ក្រាប គឺសមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ប្រ​ជា​ជន​មក​ថា ទីតាំងខាងលើ​បាន​លួច​បើក​ល្បែងស៊ីសងប្រភេទ​កន្ទុយលេខ​នេះ​យូរ​មកហើយ​។ បន្ទាប់ពី​បានដឹងរឿងរ៉ាវ ប៉ូលិស​មូលដ្ឋាន​បានធ្វើការ​ស៊ើបអង្កេត​រកឃើញ​មាន​ធ្វើ​សកម្មភាព​ពិត​ប្រាក​ដ​ដូច​គេប្រាប់​មែន​ ទើប​ដឹកនាំ​ក​ម្លាំ​ងម​កប​ង្ក្រាប​តែម្តង​ ដើម្បី​កាត់បន្ថយ​បទល្មើស​ចោរកម្ម​ផ្សេងៗ​ ដើម្បី​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​។​

​ប៉ូលិស​ក៏បាន​បញ្ជាក់ថា នៅក្នុង​ការបង្ក្រាប​នោះ ​ក្រៅ​​ពីការ​ឃាត់ខ្លួន​មេ​ឆ្នោត​ទាំង​ពីរនាក់ ប៉ូលិសក៏បាន​រកឃើញ​ និង​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​នៅ​កន្លែងកើតហេតុ​រួមមាន​ដូចជា ក្រដាសឯកសារ​កត់ត្រា​កន្ទុយលេខ​មួយចំនួនធំ និង​ លុយ​ខ្មែរ​ជាង១​លាន​រៀល ម៉ាស៊ីន​គិត​លេខចំនួន​៣​គ្រឿង ត្រា​អុក​សម្គាល់​ថ្ងៃខែចំនួន​២​គ្រឿង​ ប៊ិច​ចំនួន​៦​ដើម ​និង ​ទូរស័ព្ទ​ស៊េរី​ទំនើប​១គ្រឿង​ សម្រាប់​បញ្ជូន​ឯកសារ​កន្ទុយលេខ​តាម​ប្រ​ព័ន្ធតេ​លេ​ក្រាម ទៅឱ្យ​មេ​ធំ​របស់គេ​បន្តទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684