ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្រី Rhona Smith ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​វាយ​តម្លៃ​ពី​ការរកឃើញ​ក្នុង​ទស្សនកិច្ច​នៅកម្ពុជា​

​ភ្នំពេញ​ ៖ នៅវេលា​ម៉ោង​ ៣ រសៀល​ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ នេះ​ លោកស្រី រ៉ូ​ណ ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាននិងកំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​វាយ​តម្លៃ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​រយៈពេល​១០​ថ្ងៃ ដែល​សន្និសីទ​សារព័ត៌មាន​នេះ ធ្វើឡើង​នៅ​ការិយាល័យ​សិទ្ធិមនុស្ស អ​.​ស​.​ប (OHCHR) ប្រចាំ​កម្ពុជា ដែលមាន​អាសយដ្ឋាន អគារ​លេខ​៤ ផ្លូវ២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រកម្ពុជារយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ ដែលទស្សនកិច្ច​នេះតាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងអំឡុងពេល​ទស្សន​កិច្ចរយៈពេល​១០​ថ្ងៃនេះ អ្នកជំនាញ​រូបនេះបាន​ជួបប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​រដ្ឋាភិបាលតំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។

​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត នឹងធ្វើ​របាយការណ៍​ប្រចាំឆ្នាំទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​ក្រុមប្រឹក្សា​នេះបានតែងតាំង​អ្នកស្រី​នៅក្នុង​ខែមីនា ឆ្នាំ​២០១៥​។ អ្នកស្រី​នឹង​បង្ហាញ​របាយការណ៍​បន្ទា​ប់​របស់អ្នកស្រី​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៨​។​ លោកស្រីសាស្ត្រាចារ្យ រ៉ូ​ណា ស្មីត មកពី​ចក្រភព​អង់គ្លេស ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​តែងតាំង​ជាអ្នករាយការណ៍​ពិសេស ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ កាលពី​ខែមីនា ឆ្នាំ​២០១៥៕