ព័ត៍មានទាន់​ហេតុការណ៏
Search

វីរបុរស​បាល់ទាត់ RYAN GIGGS រីករាយ​ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​ថៃ​ហ្គ័​រ​

ភ្នំពេញ ​៖ កាលពី​ថ្ងៃទី១១ ខែមីនា លោក Roland Bala អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រប្រចាំ​កម្ពុជា ​បាន​ស្វាគមន៍​វីរបុរស​បាល់ទាត់​អន្តរជាតិ​ លោក Ryan Giggs ក្នុង​ដំណើរ​ទស្សនកិច្ចពិសេស​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គ័​រ​។

​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​ ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក Roland Bala បានសម្តែង​នូវ​អំណរគុណ​ចំពោះ​លោក Ryan Giggs ដែល​បាន​សម្រេចចិត្ត​ធ្វើជា​ទូត​សុ​ឆន្ទៈផ្សព្វផ្សាយ​កម្មវិធី Tiger Street Football Festival 2018 ដោយ​ថ្លែងថា​ “​ថ្ងៃនេះ​ខ្ញុំ​មាន​មោទនភាពណាស់​ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក Ryan Giggs ដែលជា​កំពូល​តារា​ដ៏អស្ចារ្យ​បំផុត​របស់​ក្លិប Manchester United មកកាន់​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​យើងខ្ញុំ​ ដើម្បី​ជួប និង​ស្វាគមន៍​បុគ្គលិក និង​ភ្ញៀវ​ពិសេស​របស់​យើង​។ តាងនាម​ឱ្យ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ខ្ញុំ​សូមអរគុណ​ដល់​លោក Ryan Giggs ដែល​បានមក​កម្ពុជា​ដើម្បី​គាំទ្រ​ដល់ Tiger Street Football Festival 2018 ក្នុង​រដូវ​កាល​ទី​ប្រាំមួយ​នេះ និង​លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់ និង​អ្នកគាំទ្រក្នុងប្រទេស​នេះ​”​។

​ក្នុងឱកាស​នោះ​កំពូល​តារាបាល់ទាត់​រូបនេះ ​បាន​មានប្រសាសន៍​សរសើរ និង​បញ្ជាក់​ពី​ការប្តេជ្ញាចិត្តរបស់លោក​ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា​នៅ​ជុំវិញ​ពិភពលោក ដែល​បង្ហាញថា គំនិតផ្តួចផ្តើម​វិជ្ជមាន​ក្នុងការ​រៀបចំ​កម្មវិធី Tiger Street Football Festival គឺជា​វេទិកា​ដ៏​ល្អប្រសើរ​មួយសម្រាប់​អភិវឌ្ឍ​អ្នកមានទេព​កោសល្យ​ខាង​បាល់ទាត់​ជំនាន់​ក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា​។​
​បន្ទាប់ពី​ការណែនាំ និង​ការជួប​ស្វាគមន៍​ជាមួយ​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់ បុគ្គលិក​ប្រតិបត្តិ និង​ភ្ញៀវពិសេស លោក Ryan Giggs ត្រូវបាន​នាំទៅ​ទស្សនា​រោងចក្រ​ផលិត​ស្រា​បៀរ ដែលជា​កន្លែងលោក​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការពង្រីក​ខ្សែសង្វាក់​ផលិតកម្ម និង​បច្ចេកវិជ្ជាទំនើប​ក្នុង​ការផលិត​ស្រា​បៀរ​។

​បន្ទាប់មក​មាន​វគ្គប​ង្វឹ​ក​ពិសេស​ជាមួយ​បុគ្គលិក និង​ភ្ញៀវ​នៅ​រោងចក្រ ដែល​លោក Ryan Giggs បានចែករំលែក​ដំបូន្មាន និង​តិច​និ​ក​ល្អៗ​ផ្អែកលើ​បទពិសោធន៍​របស់លោក ដែលជា​កីឡាករទទួលបាន​ពានរង្វាន់​ច្រើនជាងគេ​បំផុត​មិនដែល​ធ្លាប់មាន​នៅក្នុង​ក្របខ័ណ្ឌ​លី​គ​អង់គ្លេស Premier League​។

​បន្ទាប់ពី​កម្មវិធី​ចុះហត្ថលេខា និង​រូបថត​ជាមួយនឹង​ថ្នាក់​គ្រប់គ្រង បុគ្គលិក​ និង​ភ្ញៀវ​ពិសេស ​លោក Ryan Giggs បាន​លើកទឹកចិត្ត​អ្នក​រាល់គ្នា​ឱ្យចូល​រួមជាមួយ​លោក​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ​នៃ​ពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅពេល​រសៀល នៅខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ​។

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684