ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រើល្បិច​ចែកចាយ​ថ្នាំញៀន​បង្កប់​ក្នុង​សំលៀកបំពាក់ ​តែនៅ​គេច​មិន​ផុតពី​ភ្នែក​សមត្ថកិច្ច

​ភ្នំ​ពេ​ញ ៖ បុរស​ម្នាក់​ ដែល​ប្រើល្បិច​ចែកចាយ​ថ្នាំញៀន​បង្កប់​ក្នុង​សំលៀកបំពាក់​ ដែល​បានបោកគក់រួចប្រគល់​ឲ្យ​អ្នកញៀន​ថ្នាំ ​តែ​ទីបំផុត​នៅតែ​គេច​មិន​ផុតពី​ភ្នែក​សមត្ថកិច្ច​។​

តាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ទោ ម៉ៅ​ សឿត អធិការរ​ង​នគរបាល​ខណ្ឌ​ច្បារអំពៅ ​បាន​ឲ្យដឹងថា​ កាលពី​រសៀល​ថ្ងៃទី​១៣ ​ខែ​មីនា ​នេះ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​ បានធ្វើការឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ម្នាក់ ​ឈ្មោះ ​ចាន់ សុ​បិ​ន្ត ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ មុខ​របរ​បោកគក់​សំលៀកបំពាក់​ ស្នាក់នៅ​ភូមិ​យក​បាត្រ ​សង្កាត់​ក្បាល​កោះ ខ​ណៈ​ពេលដែលជនសង្ស័យរូបនេះ បាន​យក​ថ្នាំញៀន​បង្កប់​ក្នុង​សំលៀកបំពាក់​ប្រុង​ប្រគល់​ឲ្យ​ម៉ូយ​។

​លោក​អធិការ​ង​បាន​និយាយថា​ នេះ​ជា​ល្បិច​ថ្មី​មួយ​ដែល​អ្នក​ប្រកប​របរ​បោកគក់​សំលៀកបំពាក់បង្កប់ថ្នាំញៀន​ចែកចាយ​ទៅ​អ្នកញៀន​ថ្នាំ​បាន​ដោយ​រលូន ​ហើយ​សមត្ថកិច្ច​យើង​ក៏លំបាក​នឹង​រក​ភស្តុតាង​ដើម្បី​ចាប់​ជនសង្ស័យ​ខាងលើ​នេះដែរ​។​

ប្រជាពលរដ្ឋ​ស្ងើច​សរសើរ​ដល់​កម្លាំង​នគរបាល​ ដែល​ប្រើប្រាស់​គ្រប់​វិធី​ដើម្បី​ចាប់ខ្លួន​មុខសញ្ញាចែកចាយ​ថ្នាំញៀន​ដែលមាន​ល្បិច​ខ្ពស់​បែបនេះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684